ព័ត៌មានជាតិ

កាច់សោរកម៉ូតូពីរនាក់រត់រួចម្នាក់បែកមាត់ម្នាក់

ភ្នំពេញ:នៅថ្ងៃទី ១៤ ខែធ្នូឆ្នាំ២០១៩ វេលាម៉ោង ១៥និង៣០នាទីនៅចំណុចភូមិប៉ប្រកខាងត្បូង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យមានករណីលួចម៉ូតូកើតឡើងចំនួន១លើក បង្កឡើងដោយជនសង្ស័យ ២នាក់ ស៊ីវិល មធ្យោបាយម៉ូតូ១គ្រឿង។

ជនសង្ស័យទី១ឈ្មោះ ពៅសុភារម្យភេទប្រុសអាយុ៣២ ឆ្នាំមុខរបរកម្មករសំណង់មានទីលំនៅបន្ទប់ជួលភូមិប៉ប្រកខាងត្បូង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ របួសបែកមាត់ ត្រូវប្រជាពលរដ្ឋវ៉ៃ ឃាត់ខ្លួនថ្ងៃទី ១៤ខែធ្នូឆ្នាំ២០១៩ វេលាម៉ោង១៨និង៣០ នាទី។
ទី២ ឈ្មោះ ស្មី ភេទប្រុសអាយុ ២៩ឆ្នាំគេចខ្លួន

ជនរងគ្រោះមានឈ្មោះ ផុន ប៉ាលី ភេទប្រុសអាយុ២១ឆ្នាំមុខរបរជាងភ្លើងមានទីលំនៅបន្ទប់ជួលភូមិបឹងកក់ទី២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សម្ភារ:ដកហូតបានមាន៖
ទី១.សោលេខ៨ ២.ដែកសំប៉ែតសម្រាប់កាច់សោករម៉ូតូ ៣.ម៉ូតូម៉ាកហុងដាអ៊ែរប្លែក ពាក់ស្លាកលេខភ្នំពេញ1AZ-8581ជារបស់ជនសង្ស័យឈ្មោះពៅសុភារម្យ។
៤.ម៉ាកស៊ុយស៊ូគីនិចពណ៌សស៊េរីឆ្នាំ 2019 ពាក់ស្លាកលេខភ្នំពេញ 1GG- 4624 ជារបស់ជនរងគ្រោះឈ្មោះផុនប៉ាលី។

ជនសង្ស័យ ត្រូវបានប្រគល់ឲ្យផ្នែកជំនាញ នៃអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីអនុវត្តបន្តតាមនីតិវិធី៕

មតិយោបល់