ព័ត៌មានជាតិ

ឃាត់ខ្លួនជនជាតិចិន២នាក់កាំភ្លេីងមួយដេីមនិង…

ព្រះសីហនុ: នៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ០២ និង ០០នាទី រំលងអាធ្រាត្រ កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ បានចេញល្បាតតាមដងផ្លូវ ពេលដល់ចំណុចផ្លូវកាស៊ីណូ ជីយូវនីសិន ស្ថិតនៅ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ក៏ប្រទះឃើញជនជាតិចិន ០២នាក់ ជិះម៉ូតូ ០១គ្រឿង ម៉ាក ស្មាស់ ពណ៌ក្រហម មានពាក់មួកបិទមុខជិត និងពាក់ម៉ាស់ គួរឲ្យសង្ស័យទើបឃាត់សួរនាំ និងធ្វើការឆែកឆេររកឃើញ កាំភ្លើងខ្លី ០១ដើម ព្រមទាំងសម្ភារ:វត្ថុតាងមួយចំនួនទៀត ទើបឃាត់ខ្លួនជនសង្ស័យទាំង ០២នាក់ យកមកការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល តែម្តង ។
-ជនសង្ស័យទាំង ០២នាក់ មានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ HE XIAOPING ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ លិខិតឆ្លងដែនលេខ: EH0851963 មានស្រុកកំណើត ក្រុង-ខេត្ត SICHUAN ប្រទេសចិន ស្នាក់នៅបច្ចុប្បន្ន ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
២-ឈ្មោះ SUN PENG ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ លិខិតឆ្លងដែនលេខ: EC5907936 មានស្រុកកំណើត ក្រុង YUNNAN ខេត្ត ZHEJIANG ប្រទេសចិន ស្នាក់នៅបច្ចុប្បន្ន ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
វត្ថុតាងចាប់យកបាន៖
-កាំភ្លើងខ្លី ០១ដើម ម៉ាក K59 គ្មានលេខសម្គាល់ (ឈុសលេខចោល)
-បង់កាំភ្លើង ០១
-គ្រាប់កាំភ្លើង ០៥គ្រាប់
-កាំបិតចុងស្រួច ០៣ដើម (យកក្រណាត់ក្រហមចងរុំ)
-មួកចំនួន ០២ -ម៉ាស់ ០៤
-លិខិតឆ្លងដែន ០២ក្បាល ។

ចំពោះករណីនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងបន្តនីតិវិធី៕

មតិយោបល់