ព័ត៌មានជាតិ

ឃាត់ខ្លួន គ្រូពេទ្យជនជាតិវៀតណាមម្នាក់ពាក់ព័ន្ធនិង…

សៀមរាបៈគ្រូពេទ្យ តាម ភូមិ ជា ជនជាតិ វៀតណាម ម្នាក់ ត្រូវបាន កម្លាំង នគរបាល ប្រឆាំង បទល្មើស សេដ្ឋកិច្ច នៃ ស្នងការដ្ឋាន ខេត្តសៀមរាប ធ្វើការ ឃាត់ខ្លួន បន្ទាប់ពី គ្រូពេទ្យ រូបនោះ បាន ចាក់ ថ្នាំ ឲ្យ បុរស វ័យ ចំណាស់ ម្នាក់ បណ្តាល ឲ្យ សា្លប់ នៅ នឹង ផ្ទះ លោកគ្រូ ពេទ្យ។

ហេតុការណ៍ ឃាត់ខ្លួន នេះ ធ្វើឡើង នៅវេលា ម៉ោង ១៥ និង ០០ នាទី ថ្ងៃ ទី ១៤ ខែធ្នូ ឆ្នាំ ២០១៩ នៅ ភូមិ ជប់ រំដេង ឃុំ កន្ទួត ស្រុក ស្វាយ លើ ខេត្តសៀមរាប។

នគរបាល ប្រឆាំង បទល្មើស សេដ្ឋកិច្ច ខេត្តសៀមរាប បាន ឲ្យ ដឹងថា ប្រតិបត្តិការ នេះ កម្លាំង សមត្ថកិច្ច បាន ចុះ ត្រួតពិនិត្យ និង ធ្វើការ ស្រាវជ្រាវ ករណី សង្ស័យ លោក ពេទ្យ ភូមិ ម្នាក់ ឈ្មោះ ម៉ៅ សំអឿន ភេទ ប្រុស អាយុ ៧៦ ឆ្នាំ ជនជាតិ វៀតណាម បច្ចុប្បន្ន ស្នាក់នៅ ភូមិ ជប់ រំដេង ឃុំ កន្ទួត ស្រុក ស្វាយ លើ ខេត្តសៀមរាប បាន ព្យាបាល ដោយ ចាក់ ថ្នាំ បុរស ចំណាស់ ម្នាក់ ឈ្មោះ ពោ ទឹម ភេទ ប្រុស អាយុ ៥៨ ឆ្នាំ រស់នៅក្នុង ភូមិ ឃុំ ជាមួយគ្នា បណ្តាល ឲ្យ ស្លាប់ នៅ នឹង ផ្ទះ លោកគ្រូ ពេទ្យ តែម្តង។
នៅក្នុង ប្រតិបត្តិកា នេះ គេ ឃើញ មានការ ចូលរួម ពី សំណាក់ សមត្ថកិច្ច ពាក់ព័ន្ធ និង អាជ្ញាធរ មូលដ្ឋាន ចូលរួម ផងដែរ ។ សមត្ថកិច្ច បន្តថា លទ្ធផល ទទួល បាន ដូចខាងក្រោម ៖១- គ្រូពេទ្យ ប្រកបមុខរបរ គ្មាន លិខិតអនុញ្ញាត ពី ស្ថាប័ន ជំនាញ ពាក់ព័ន្ធ ។ ២- ការព្យាបាល ខុស បច្ចេកទេស បណ្តាល ឲ្យ មនុស្ស ម្នាក់ ស្លាប់ ។ ៣- ជនសង្ស័យ ត្រូវបាន នាំខ្លួន ទៅធ្វើ ការ សាក សួរ បន្ត នៅ អធិការដ្ឋាន នគរបាល ស្រុក ស្វាយ លើ និង កសាង សំណុំរឿង បញ្ជូនទៅ ស្ថាប័ន អយ្យការ ចាត់ការ ទៅតាម នីតិវិធី ដោយ អនុលោម ទៅតាម ច្បាប់ ស្តីពី ការគ្រប់គ្រង អ្នក ប្រកប វិជ្ជាជីវៈ វិស័យ សុខាភិបាល។
បន្ទាប់ពី សមត្ថកិច្ច ចម្រុះ ត្រួតពិនិត្យ សព រួច ក៏បាន ជូន គ្រួសារ ចាត់ចែង ធ្វើបុណ្យ តាម ប្រពៃណី៕

មតិយោបល់