ព័ត៌មានជាតិ

របួសធ្ងន់ស្រាល៥នាក់ក្នុងហេតុ ការណ៍រថយន្តបុកគ្នាពេញ ទំហឹង

សៀមរាប:តាមសេចក្តីរាយការណ៍បានឲ្យដឹងថា នៅវេលាម៉ោងប្រមាណជាង១១ថ្ងៃត្រង់ ថ្ងៃទី១៥ ធ្នូ ២០១៩ ចំណុចម្តុំមាន់អាំង ភូមិបាគង្គ ឃុំប្រាសាទបាគង្គ ស្រុកប្រាសាទបាគង្គ ខេត្តសៀមរាបតាមបណ្តោយផ្លូវជាតិលេខ៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ ដែលបង្ករដោយរថយន្តបែន៥តោន ដឹកដីបានព្រលះ កូរូឡា ពីក្រោយពេញទំហឹងក្នុងទិសដៅស្របគ្នាពីកើតទៅលិច ហើយរថយន្តតូចរ៉េចង្កូតទៅបុកគល់ឈើរីឯរថយន្តបង្កធ្លាក់ផ្លូវចូលព្រៃ បានបណ្តាលមនុស្សរបួសធ្ងន់ស្រាល៥នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តដើម្បីសង្រ្គោះបន្ទាន់តែមិនទាន់ដឹងថាមានអ្នកស្លាប់ឬយ៉ាងណានោះទេ ចំណែកឯអ្នកបើកបររថយន្តបែនដឹកដីបង្ករត់គេចខ្លួន។ទោះជាយ៉ាងណាសមត្ថកិច្ចជំនាញចរាចរណ៍ស្រុកកំពុងអន្តរាគមន៍វាស់វែងដើម្បីយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរ បាល ស្រុកដើម្បីរង់ចាំការដោះ ស្រាយ តាមច្បាប់៕

មតិយោបល់