ព័ត៌មានជាតិ

ឃាត់ខ្លួន ជនជាតិ ចិន៣នាក់ពាក់ព័ន្ធជម្រិតទារប្រាក់

កណ្ដាល: ជនជាតិចិន ចាប់ជម្រិតទារ ប្រាក់ជនជាតិចិន នៅតំបន់ព្រំដែនកម្ពុជា-វៀតណាម ភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំខេត្តកណ្ដាល កាលពីថ្ងៃទី១១ធ្នូ ឆ្នាំ ២០១៩ ឃាត់ខ្លួនជនសង្ស័យ០៤នាក់ភេទប្រុសដោយ ក្នុងចំនួននេះ មាន០១នាក់អះអាងថា ខ្លួនជាជនរងគ្រោះ ត្រូវបាន គេចាប់ជម្រិតទារប្រាក់ ៥០ម៉ឺនយ័ន ដោយហេតុការណ៍ នេះ សមត្ថកិច្ចមូលដ្ឋានមានការសង្ស័យទៅលើរថយន្ត០១
គ្រឿង ដែលឈប់ចតក្នុងភូមិសាស្ត្រហើយបានធ្វើការត្រួតពិនិត្យ ដែល មានហេតុការណ៍និងស្ថានភាពដូច
ខាងក្រោម ៖
ករណី៖ ចិនចាប់មនុស្សបង្ខាំង ជំរិតទារប្រាក់ជនជាតិចិន ។
– ពេលកើតហេតុ ៖ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង២១.៣០នាទី ភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។
ជនរងគ្រោះម្នាក់ឈ្មោះ តឹង ធៀនសឹង ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិចិន មានទីលំនៅស្នាក់នៅភូមិក្អមសំណរក្រោម ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្ដាល មុខរបរ បុគ្គលិកផ្នែកព័ត៌
មានវិទ្យា ។

ជនសង្ស័យដែលឃាត់ខ្លួនមាន០៣នាក់
១.ឈ្មោះ ស៊ាវ ជីវ័យ ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិចិន ស្នាក់នៅភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កម្មករ ។
២.ឈ្មោះ ចាង វ័យជី ភេទប្រុសអាយុ ១៩ឆ្នាំ ជនជាតិចិន ស្នាក់នៅភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ បុគ្គលិកទីផ្សារ ។
៣.ឈ្មោះ ចឹង វួយភីង ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិចិន ស្នាក់នៅភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ បុគ្គលិកទីផ្សារ ។
វត្ថុតាងចាប់យក៖
១.រថយន្ត ០១គ្រឿង ម៉ាក ហាយឡេនដឺ ពណ៌ក្រហម ស្លាកលេខ ភ្នំពេញ 2Z-5149។
២.កាំបិតប៉័ងតោ ចំនួន០១ ។
៣.កូនកាំបិតចុងស្រួច ចំនួន ០១ ។
៣.កាំបិតមុខពីរចំនួន ១ ។
៤.កាំបិតកៃពីរ+កន្ត្រៃ ចំនួន ១ ។
៦.ម៉ាស់ ចំនួន ០៥។
៧.លិខិតឆ្លងដែន ចំនួន ០២ច្បាប់។
៨.ទូរស័ព ម៉ាក OPPO ចំនួន ០៣គ្រឿង ។
៩.កាបូបដៃ ចំនួន ០១។
១០.កាតធនាគារ(ATM)ចំនួន ១០សន្លឹក ។
១១.ប័ណ្ណសម្គាល់ខ្លួន ចំនួន ០២សន្លឹក ។
១២.លីខិតជួលរថយន្ដ ចំនួន ០១ច្បាប់ ។
១៣.ម៉ាស៊ីនកោរពុកមាត់ ចំនួន ០១គ្រឿង ។
សភាពរឿងហេតុ៖
កាលពីថ្ងៃទី២៣ ខែ វិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង២២និង៣០ នាទី ជនរងគ្រោះឈ្មោះ តឹង ធៀនសឹង ចេញពីធ្វើការវិញ ហើយរក បាយហូប រួចពេលដើរត្រឡប់មកបន្ទប់ជួលវិញ ក៏
ត្រូវបានក្រុមជនសង្ស័យទាំង ០៣នាក់ ដែលជាជនជាតិចិនដូចគ្នា បានជិះរថយន្តម៉ាកហាយឡេនដឺ ពណ៌ក្រហមស្លាកលេខ ភ្នំពេញ 2Z-5149 មកដល់ រួចយកកាំបិតភ្ជង់គំរាម ហើយចាប់ទាញចូលទៅក្នុងរថយន្ត រួចបានយកម៉ាស់មកបិទមុខជនរងគ្រោះ រួចចាប់រំចងដៃជើង ជនរងគ្រោះ ហើយបានទាក់ទងទៅម្ដាយរបស់ជនរងគ្រោះ ជំរិតទារយកប្រាក់ចំនួន២០០.០០០ យ័ន(ប្រាក់ចិន) ជាថ្នូរ នៃការដោះលែង ។ បន្ទាប់មកក៏ព្រមព្រៀងគ្នានូវទឹកប្រាក់ចំនួន ៥០.០០០ យ័ន ជាថ្នូរនៃការដោះលែង។ ចំពោះករណីនេះសមត្ថកិច្ចនគរបាល បានរំដោះបានជនរងគ្រោះនិងចាប់ឃាត់ខ្លួនជនល្មើសបាន៣នាក់ ដើម្បីអនុវត្តនីតិវិធី ។

ក្រោយបញ្ចប់ ការស៊ើបអង្កេតបឋម រយ:ពេល ៤៨ម៉ោងជាលទ្ធផល សមត្ថកិច្ច អាចធ្វើការសន្និដ្ឋានថា ៖
ទី១.ជាការរៀបចំ បង្កើតឲ្យមានអង្គហេតុបទល្មើស ចាប់ជម្រិត ទារប្រាក់ នេះឡើង ។
ទី២.ជនរងគ្រោះ និង ជនសង្ស័យ បានរួមគំនិតគ្នា បង្កើតករណីនេះឡើង ដើម្បីយកលុយ ពីឪពុកម្ដាយ នៅស្រុកចិន មកដើរ ស៊ីចាយ សប្បាយ ជាមួយគ្នា។
ទី៣.ចាយលុយអស់ អត់លុយដេកផ្ទះសំណាក់ នាំគ្នាដេក ស៊ីលើឡាន រហូតដល់សមត្ថកិច្ច សង្ស័យធ្វើការឃាត់ខ្លួន ។
ករណីនេះ ក្រោយបញ្ចប់នីតិវិធី បទល្មើសជាក់ស្ដែង នៃការស៊ើបអង្កេត ដោយបានការ សម្របសម្រួល ពីលោកព្រះរាជអាជ្ញា អមសាលា ដំបូងខេត្តកណ្ដាល និង លោក ស្នងការ សមត្ថកិច្ច បានអនុវត្តបញ្ជូនជនជាតិចិនទាំង០៤ នាក់ មកអគ្គនាយដ្ឋាន អន្តោប្រវេសន៍ ដើម្បីបន្តចាត់ការតាមនីតិវិធី នៅល្ងាចថ្ងៃទី១៤ខែធ្នូ ឆ្នាំ ២០១៩ ៕

មតិយោបល់