ព័ត៌មានជាតិ

យកដុំថ្មគប់លើរថយន្តអ្នកដទៃបែកកញ្ចក់ប៉ូលិសវាយខ្នោះ

ភ្នំពេញ: នៅវេលាម៉ោង២១និង០០នាទី ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ ជនរងគ្រោះបានជិះរថយន្តយកមកចតទុកនៅចំណុចមុខផ្ទះលេខ៨+៧E0ផ្លូវ១៦៩ភូមិ០៣ សង្កាត់មិត្តភាព ខណ្ទ៧មករា ។

ប្រភពព័ត៌មានឲ្យដឹងថាពេលទុករថយន្តរួចហើយជនរងគ្រោះបានឡើងទៅលើផ្ទះម្តាយរហូតដល់ម៉ោង០០និង៤០នាទី ថ្ងៃទី១៥ខែឆ្នាំដដែល ក៏បានលឺសំលេងក្តួងក្តាំងក៏បានចុះមកមើលរថយន្តឃើញបែកកញ្ចក់មុខនិងបែកកញ្ចក់ចំហៀងខាងស្តាំទ្វាខាងមុខ កូដថ្នាំរថយន្តជាច្រើនកន្លែងហើយឃើញជនសង្ស័យដើរចូលផ្ទះបាត់លុះដល់ម៉ោងប្រហែល០៦និង៤០នាទីព្រឹក ថ្ងៃ១៥ ខែធ្នូ ឆ្នាំ២០១៩ជនសង្ស័យបានដើរចេញមកក្រៅផ្ទះជនរងគ្រោះឃើញក៏នាំខ្លួនមកប្រគល់ឲ្យនគរបាលប៉ុស្តិមិត្តភាពចាត់ការតាមច្បាប់តែម្តង ។

ជនសង្ស័យ០១នាក់ឈ្មោះ សុីម សុខមករា ភេទប្រុស អាយុ ៣៦ ឆ្នាំជនជាតិខ្មែរ មុខរបររត់ម៉ូតូកង់បី ទីលំនៅផ្ទះលេខ៣៤៤EOZផ្លូវលេខ១២៨ភូមិ០៣ សង្កាត់មិត្តភាព ខណ្ឌ៧មករា ។

ក្រោយឃាត់ខ្លួនជនសង្ស័យ ពិនិត្យទឹកនោមមានសារធាតុញៀន

សម្ភារ:ខូចខាត
រថយន្តម៉ាក លុចសុីសRX300 ពណ៌ ស ស្លាកលេខ 2T . 8108PP
បែកកញ្ចក់រថយន្តផ្នែកខាងមុខ
បែកកញ្ចក់ចំហៀងខាងស្តាំទ្វាខាងមុខ
កូដថ្នាំរថយន្តជាច្រើនកន្លែង

វត្ថុតាងដកហូតរួមមាន
ដុំថ្មចំនួន០៤ដុំ,ដុំថ្មសុីម៉ងតិ៍ចំនួន០២ដុំ
ដុំថ្មឥដ្ឋតាន់ពណ៌ក្រហម០១ដុំបែកមួយចំហៀង

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករាដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕

មតិយោបល់