ព្រះសីហនុៈ យោងតាមផេក អគ្គិសនីខេត្តព្រះសីហនុ បានឲ្យដឹងថា នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៤ និង ៥០នាទីព្រឹក អគ្គិសនីខេត្តព្រះសីហនុសូមធើ្វការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ននៅបន្ទប់ភ្លើងលេខ S33 ស្ថិតភូមិ០២ សង្កាត់លេខ០៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
មូលហេតុ៖ ដោយសារមានអគ្គិភ័យឆាបឆេះផ្ទះរបស់ប្រជាពលរដ្ឋ បណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួន។
ក្រុមការងារបច្ចេកទេសបានចូលរួមជួយពន្លត់អគ្គិភ័យ និងរៀបចំប្រព័ន្ធខ្សែបណ្តាញឡើងវិញ នៅពេលទទួលបានព័ត៌មានពីការដាច់ចរន្តអគ្គិសនីនេះ ក្រុមការងារនឹងជូនដំណឹងជាបន្តបន្ទាប់៕
មតិយោបល់