ព័ត៌មានជាតិ

បុរសម្នាក់ទំនងស្រវឹងបើករថយន្តពាក់ស្លាកលេខរដ្ឋ បុករះរបាំងសួនច្បារបាក់អស់ជាច្រើនផ្ទាំង

ភ្នំពេញ: កាលពីវេលាម៉ោង ១២ និង​១៥នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ មានករណីរថយន្តមួយគ្រឿងពាក់ស្លាកលេខរដ្ឋបុករះរនាំងដែកសួនច្បារ ត្រង់ចំណុចមុខប្រលានយន្តហោះពោធិ៍ចិនតុង តាមបណ្ដោយផ្លូវសហព័ន្ធរុស្សី ស្ថិតសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាក ម៉ីតស៊ុយម៉ីតស៊ីត្រាយតុន ពណ៌ស ពាក់ស្លាកលេខ រដ្ឋ២៥ ២-១០៩៨ ទិសដៅពីលិចទៅកើត ខណ:មកដល់ចំណុចខាងលើមិនប្រយ័ត្នក៏រេចង្កូតជ្រុលទៅបុករនាំងដែករបាំងសួនច្បារមុខព្រលានយន្តហោះពោធិ៍ចិនតុង បណ្ដាលឲ្យបាក់ជាច្រើនផ្ទាំងចំណែករថយន្តទៅមុខលែងរួច។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំង ដោយឲ្យម្ចាស់រថយន្តធ្វើការចចាជាមួយក្រុមហ៊ុនព្រលានយន្តហោះ ដើម្បីបញ្ចប់រឿង៕

មតិយោបល់