មណ្ឌលគិរីៈ កាលពីវេលាម៉ោង ៩និង៣០នាទីយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅចំណុចបន្ទប់ជួលស្ថិតនៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី សមត្ថកិច្ច ឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធនឹងករណីរួមភេទជាមួយអនីតិជន។
ជនសង្ស័យឈ្មោះ ធឿន ម៉េងធ័ង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានស្រុកកំណើតនៅភូមិពាមក្នុង ឃុំព្រែកក្រប៉ៅ ស្រុកកងមាស ខេត្តកំពង់ចាម ស្នាក់នៅបណ្ដោះអាសន្ន ភូមិ-ឃុំកើតហេតុ។ ជនរងគ្រោះឈ្មោះ រ.ស ភេទស្រី អាយុ១៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានស្រុកកំណើតខេត្តត្បូងឃ្មុំ ស្នាក់នៅបណ្ដោះអាសន្ននៅភូមិឃុំកើតហេតុ។
ការឃាត់នេះ ធ្វើទ្បើងបន្ទាប់ពីម្ដាយជនរងគ្រោះ បានមកដាក់ពាក្យបណ្ដឹង នៅអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ ថា ជនសង្ស័យបានរំលោភកូនស្រីគាត់។
បច្ចុប្បន្នកម្លាំងជំនាញ កំពុងសួរនាំជនសង្ស័យ និងជនរងគ្រោះ៕
មតិយោបល់