ភ្នំពេញៈ នៅរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារ បានចុះបង្រ្កាបទីតាំងជល់មាន់មួយកន្លែង និងបានឃាត់ខ្លួនជនសង្ស័យចំនួន ៦នាក់ ស្ថិតក្នុងភូមិព្រែកតាសេក សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
ក្នុងការបង្រ្កាប នេះកម្លាំងកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារ បានឃាត់ខ្លួនជនសង្ស័យ
១.ឈ្មោះ ចាន់ រិទ្ធ ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរកសិករ ទីលំនៅភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។
២.ឈ្មោះ គិត តាង ភេទប្រុស អាយុ ៥៧ឆ្នាំ មុខរបរនគរបាល មានទីលំនៅភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។
៣.ឈ្មោះ ហុក រតនា ភេទប្រុស អាយុ ៤៩ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។
៤.ឈ្មោះ យូ សុផល្លា ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបររត់ម៉ូតូ ទីលំនៅភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។
៥.ឈ្មោះ នៅ ចំណាប់ ភេទប្រុស អាយុ ៥០ឆ្នាំ មុខរបរយោធា ទីលំនៅភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។
៦.ឈ្មោះ ធុយ សំណាង ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរកម្មករសំណង់ ទីលំនៅភូមិត្រពាំងកណ្តុល ឃុំចក ស្រុកអូររាំង ខេត្តត្បូងឃ្មុំ។
វត្ថុតាងតាងបានដកហូតរួមមាន៖
-ម៉ូតូ ៨គ្រឿង
-មាន់ ២ក្បាល
-ជញ្ជីងថ្លឹងមាន់១
-បង់រំខ្នាយចំនួន ២ដុំ។
បច្ចុប្បន្នជនសង្ស័យទាំង ៦នាក់ ត្រូវបានកម្លាំងកងរាជអាហត្ថខណ្ឌជ្រោយចង្វារ ធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យា រួចឲ្យត្រឡប់ទៅផ្ទះរៀងៗខ្លួន៕
មតិយោបល់