Madrid ៖ កាលពីថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ២០១៣ ខាងទីភ្នាក់ងារសារព័ត៌មានស៊ីនហួរបានចុះផ្សាយឲ្យដឹងថា ចំនួនបរទេសដែលមកទស្សនាប្រទេសអេស្ប៉ាញបានកើតឡើង 7,4 ភាគរយ នៅក្នុងខែ ឧសភា ឆ្នាំ ២០១៣ ដោយធៀបនឹងឆ្នាំមុន ដែលតួរលេខនេះបានបង្ហាញជាកលាក់នៅថ្ងៃសុក្រ។
បើយោងតាមទិន្នន័យ ដែលបានចេញផ្សាយ ដោយក្រឧស្សហកម្មថាមពេល និងទេសចរណ៍របស់អេស្ប៉ាញ បានសរុបតួរលេខឲ្យដឹងថា មានចំនួនភ្ញៀវទេសចរណ៍ 5.8 លាន នាក់ សម្រាប់ខែ ឧសភា ដែលជាកំណត់ត្រាមួយខ្ពស់បំផុត។
ក្នុងចំណោមចំនួនសរុប នៅ Catalonia ស្ថិតនៅប៉ែកខាងកើត ឆៀងខាងលិច ក្នុងប្រទេសអេស្ប៉ាញ ទទួលបានភ្ញៀវទេសចរណ៍ 1.5 លាន នាក់ និង តំបន់ដែលស្ថិតនៅតាមក្រោយចំនួននេះនោះ គឺ Balearic Islands ចំនួន 1.3 លាននាក់។
ការកើនឡើងនៃភ្ញៀវទេសចរណ៍នេះ ដោយរួមផ្សំនឹងកត្តាចំបង ខណៈដែលភ្ញៀវអាល្លឺម៉ង់ និង អង់គ្លេសមកទេសចរណ៍ប្រទេសនេះយ៉ាងច្រើកុះករ។
ចំនួនភ្ញៀវទេសចរណ៍ ជនជាតិអង់គ្លេសកើនឡើង 9.3 ភាគរយ សម្រាប់ខែ ឧសភា ដល់ទៅ 1.5 លាននាក់ ខណៈពេលដែល 999,711 នាក់មកពីអាល្លឺម៉ង់ ដែលកើនឡើង 13.2 ក្នុងមួយឆ្នាំ។
ភ្ញៀវទេសចរបារាំង ដែលមានគោលដៅមកអេស្ប៉ាញ កើនឡើង 5.9 ភាគរយ ដល់ទៅ 809.838 នាក់ ខណៈដែល ភ្ញៀវមកពី Nordic កើន 20.2 ភាគរយ ដែលស្មើនឹង 400,000 នាក់។
ទោះជាយ៉ាងណា ចំនួនប្រជាពលរដ្ឋអ៊ីតាលី ដែលជ្រើសរើសការធ្វើដំណើរមកកាន់អេស្ប៉ាញ សម្រាប់ថ្ងៃឈប់សម្រាក របស់ពួកគេបានធ្លាក់ចុះ នេះប្រហែលជាបណ្តាលមកពីសេដ្ឋកិច្ចប្រទេសគេមានបញ្ហា ។សរុបចំនួន 249,279 នាក់ ដែលមកពីអ៊ីតាលិ ក្នុងខែ ឧសភា ដោយធ្លាក់ 16.4 ភាគរយបើប្រៀបធៀប ក្នុងឆ្នាំ ២០១២ ខែដដែលនេះ។
ប្រទេសអេស្ប៉ាញបានទទួលភ្ញៀវទេសចរណ៍សរុបចំនួន 19.8 លាននាក់ ដោយចាប់ពីខែ មករា ដល់ខែ ឧសភា ដោយកើន 3.9 បើធៀបនឹងឆ្នាំមុន ដែលជាចំនួនកើនឡើងខ្ពស់បំផុត នៅក្នុងឆ្នាំនេះ ចាប់តាំងពីឆ្នាំ ២០០៨ មក៕
https://i1272.photobucket.com/albums/y389/domneng/Bride/majorca_water_0_zps37b1aefe.jpg
https://i1272.photobucket.com/albums/y389/domneng/Bride/TouristsEnjoySpainCostaBravaCountrySteersdDjehyOaDP8l_zpsfeaeb542.jpg
https://i1272.photobucket.com/albums/y389/domneng/Bride/majorca-spain-travel-tourism_zps949e1717.jpg
https://i1272.photobucket.com/albums/y389/domneng/Bride/TouristsEnjoySpainCostaBravaCountrySteersbzYk4yUARTCl_zps4f464236.jpg
https://i1272.photobucket.com/albums/y389/domneng/Bride/Tourists-spend-56-more-in-Spain_zpscc2250b8.png
មតិយោបល់