ព័ត៌មានជាតិ

បុរសម្នាក់ជិះម៉ូតូវ៉ាម៉ូតូ បណ្ដាលឲ្យជ្រុលទៅបុកជាមួយរថយន្តស្លាប់មួយរំពេច

កំពង់ស្ពឺ: នៅវេលាម៉ោង ១និង២០នាទីរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៤៤ ចន្លោះគីឡូម៉ែត្រ១១៩-១២០ ត្រង់ចំណុចមុខសាលាបឋមសិក្សាដុំខ្វិត ភូមិដុំខ្វិត ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

រថយន្តម៉ាក HINO ប្រភេទភ្លៅ៥ ពណ៌ខៀវ ស្លាកលេខ ព្រះសីហនុ 3A-0506 ធ្វើដំណើរពីកើតទៅលិច អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (ចុះរត់គេចខ្លួន) បានបុកម៉ូតូម៉ាកគុបជ្រុង C90 ពណ៌ស្លែរ ពាក់ស្លាកលេខ កំពង់ស្ពឺ 1G-0169 បើកបរពីលិចទៅកើត ដោយឈ្មោះ ប៉េង ពឿន ភេទប្រុស អាយុ ៤៨ឆ្នាំ រស់នៅភូមិទេវាមានជ័យ ឃុំវាលពន់ ស្រុកថ្ពង (គ្មានមួកសុវត្ថិភាព )ស្លាប់នៅកន្លែងកើតហេតុ ។

ដំណើររឿង៖ មុនកើតហេតុ ម៉ូតូខាងលើបើកក្នុងល្បឿនយ៉ាងលឿន លុះដល់ចំណុចកើតហេតុ បានវ៉ា ម៉ូតូមួយគ្រឿង ហើយចំកន្លែងផ្លូវកោងផង ធ្វើឲ្យម៉ូតូជ្រុលចូលផ្លូវរបស់រថយន្ត ក៏ទៅបុករថយន្តស្លាប់តែម្តង ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ ចុះវាស់វែងយកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកថ្ពង ដើម្បីកសាងសំណុំរឿង ដោះស្រាយតាមនីតិវិធីច្បាប់ ចំណែកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់