នាង Lasasha Allen អាយុ ២៣ ឆ្នាំ បានបើកទ្វារផ្នែកខាងមុខនៃរថយន្ត រួច ក៏បោះកូនស្រីចេញក្រៅ ក្នុងអំឡុងពេលបើកបរដោយល្បឿន ៧០ គីឡូម៉ែត្រ ក្នុងមួយម៉ោង ដោយហេតុការណ៍នេះបានកើតឡើងនៅ ជិតទីក្រុង Winnsboro រដ្ឋ តិចសាស ថ្ងៃទី ២២ ខែ មិថុនា ។
ក្មេងស្រីអាយុ ២០ ខែ ដែលត្រូវម្តាយតិរិច្ឆាន បោះចេញពីរថយន្តនោះ ត្រូវបានបញ្ចូនទៅព្យាបាលនៅមន្ទីរពេទ្យ ក្នុងស្ថានភាព ដ៏ធ្ងន់ធ្ងរ ។
បន្ទាប់ពីការសួរចម្លើយ ប៉ូលិសបានសម្រេចចិត្ត ចាប់ខ្លួន Lasasha Allen និងចោទប្រកាន់ពីបទ បង្ករឃាត់កម្ម ដោយចេតនា ។ ខាងប៉ូលិសបាននិយាយថា ដោយសារតែនាង Lasasha Allen ខឹងនឹងឪពុកក្មេងស្រី ដែលត្រូវជាប្តីខ្លួន ទើបជះកំហឹងលើកូនតែម្តងទៅ ។
ជាមួយនឹងឃាតកម្មដោយចេតនា នាង Lasasha Allen ត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅគុក Franklin Parish និងចង់ស្ថិតនៅក្រៅឃុំ ដោយត្រូវ បង់ប្រាក់ចំនួន 750,000 ដុល្លារ ជាការធានា៕
មតិយោបល់