ព័ត៌មានសិល្បៈ និងកម្សាន្ត

កម្សត់ណាស់ ឃីម រតនៈ តស៊ូរស់ប្រឆាំងក្ដីស្លាប់ ក្រោយកើតមហារីក

ស្ទើរស្រក់ទឹកភ្នែក នៅពេលលោក ឃីម រតនៈ តារាសម្ដែងជាតួបងធំ និងជាតួចិត្តអាក្រក់ក្នុង MV និង ក្នុងរឿង រៀបរាប់ពីជំងឺមហារីកពោះវៀនធំ និង គ្រួសក្នុងប្រមាត់ធ្ងន់ធ្ងរ ដែលធ្វើទុក្ខជាង៣ឆ្នាំមកហើយ។ អ្វីដែលសរសើរ គឺលោកនៅតែរឹងមាំ និងមិនដែលឮចេញមុខអំពាវនាវ សុំជំនួយពីសប្បុរសជនទាល់តែសោះ។

លោក ឃីម រតនៈ បានរៀបរាប់ពីជំងឺរុករាន ដែលមហាជនមិនសូវបានដឹងថា លោកកើតជំងឺទាំង ២ប្រភេទ រយៈពេលជាង៣ឆ្នាំមកហើយ ដោយមុនពេល មានលទ្ធភាពវះកាត់ លោកមានសភាពចុកខ្លាំង និងក្ដៅដល់ថ្នាក់សន្លប់ ពិបាកដូចស្លាប់ទាំងរស់។ លោកបានធូរសព្វថ្ងៃ បន្ទាប់ពីទទួលបានការព្យាបាល ជាច្រើនលើកនៅប្រទេសថៃ។

យ៉ាងណាមិញ លោកថាជីវិតរបស់លោក ពេទ្យថា នឹងមានភាពល្អប្រសើរបែបនេះ បានតែរង្វង់៤ទៅ៥ឆ្នាំប៉ុណ្ណោះ បន្ទាប់ពីការវះកាត់។ តែលោកមិនតក់ស្លុតទេ គឺនៅតែក្លាហានក្នុងប្រឈមមុខ ដោយលោកគិតថា ថ្ងៃណាថ្ងៃនឹងទៅ។ លោកថា សភាពធ្វើទុក្ខ នៅតែកើតឡើងម្ដងម្កាល បើទោះជាបានវះកាត់យកដុំសាច់កាចចេញ ក្នុងដំណាក់កាលទី១។ អ៊ីចឹងហើយទើបលោក មិនសូវគិតច្រើន ហើយតែចូលរួម ក្នុងសកម្មភាពសិល្បៈ ដើម្បីកុំអារម្មណ៍គិតច្រើន។

លោកសប្បាយចិត្ត ដែលទទួលបានការយកចិត្តទុកដាក់ច្រើនពីបងប្អូនមិត្តភក្ដិ និង អ្នកសិល្បៈ ក្រោយពីដឹងថា លោកមានជំងឺទាំងពីរ។ លោកកាន់តែមានកម្លាំងចិត្ត នៅពេលបងធម៌ម្នាក់ របស់លោក ជាអ្នកផ្ដល់ការរ៉ាប់រង ក្នុងការព្យាបាលអោយលោក កន្លងមក។ ចំណែកឳពុកម្ដាយរបស់លោក ក៏ជួយគិតគូរផងដែរ ដោយគ្រាន់តែលោក មិនសូវហ៊ានរំខាន ដោយសារតែពួកគាត់ក៏ចាស់ៗអស់ដែរ៕

https://youtu.be/gme3gbIP__M

មតិយោបល់