ព័ត៌មានជាតិ

អគ្គិភ័យឆេះផ្ទះពលរដ្ឋមួយកន្លែង បណ្តាលឲ្យរងការខូចខាត នៅខណ្ឌច្បារអំពៅ

ភ្នំពេញ: (ព័ត៌មានបឋម) នារសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ មានករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង បណ្តាលឲ្យរងការខូចខាត ទីតាំងស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

មូលហេតុ៖ មិនទាន់ដឹងច្បាស់នោះទេ ។ បន្ទាប់ពីកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ដើម្បីអន្តរាគមន៍បាញ់ទឹកពន្លត់ ។

សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយជូនបន្តនៅពេលក្រោយទៀត ៕

មតិយោបល់