ព័ត៌មានជាតិ

ស្ត្រី​ពាណិជ្ជករ​ម្នាក់​ជាប់ចោទ​ពី​បទ​ប្រព្រឹត្ត​អំពើ​ពុករលួយ​

យោង​តាម​សារព័ត៌មាន Channel News Asia បានឲ្យ​ដឹង​នៅ​ថ្ងៃ​ចន្ទថា ស្ត្រី​ពាណិជ្ជករ​ចិន​ម្នាក់ ត្រូវបាន​ចោទប្រកាន់​ពាក់ព័ន្ធ​នឹង​ករណី​របស់​រដ្ឋមន្ត្រី​អយស្ម័យយាន​ចិន ដែល​បាន​ដកហូត​មុខតំណែង ប្រឈម​ការចោទប្រកាន់​ពី​បទ​ធ្វើ​ពាណិជ្ជកម្ម​ខុសច្បាប់​ដែល​មាន​ទឹកប្រាក់​សរុប​ចំនួន ២៩ ពាន់​លាន​ដុល្លារ​ដុល្លារ​អាមេរិក ដែល​ជា​ការប្រព្រឹត្តិ​អំពើ​ក​ពុករលួយ​ដ៏​ធំ​ជាង​ពេល​មុន​គេ​នៅក្នុង​ប្រទេស​។​

Channel News Asia បាន​ដកស្រង់​សម្តី​ក្រុម​រដ្ឋអាជ្ញា ដែល​បាន​ចុះ​ផ្សាយ​តាម​រយៈ កាសែត China Daily ថា អ្នកស្រី Ding Shumiao ជា​ពាណិជ្ជករ​ចិន នឹង​ប្រឈម​ការ​វិនិច្ឆយ​ទោស​នៅ​ទីក្រុង​ប៉េកាំង​ពី​បទ​ប្រព្រឹត្ត​អំពើពុករលួយ និង​ការធ្វើ​ពាណិជ្ជកម្ម​ខុសច្បាប់ បន្ទាប់ពី​ស្ត្រី​ពាណិជ្ជករ​ម្នាក់នេះ បាន​ធ្វើ​អន្តរាគមន៍​ក្នុង​ការដេញថ្លៃ​គម្រោង​រថភ្លើង​ជា​ច្រើន​គម្រោង​។​

​កាសែត​របស់​ចិន​នេះ បាន​និយាយថា អ្នកស្រី Ding Shumiao ត្រូវបាន​ចោទប្រកាន់​ពី​បទ​ប្រគល់​លុយ​ជាង​៤៩​លាន​យ័ន​ទៅ​ឲ្យ​លោក Liu Zhijun និង​ត្រូវបាន​ចោទប្រកាន់​ពីបទ​ជួយ​រក​ស្រី​ឲ្យ​គាត់​ដើម្បី​រួម​ភេទ ហើយ លោក Liu Zhijun បាន​ជួយ​អ្នកស្រី Ding Shumiao ឲ្យ​ដេញថ្លៃ​ឈ្នះ​គម្រោង​ធ្វើ​ផ្លូវ​រថភ្លើង​ជាង ៥០​គម្រោង​។​

​លោក Liu Zhijun អតីតរដ្ឋមន្ត្រី​អយស្ម័យយាន​ដែល​ត្រូវបាន​ដកហូត​ត​ណែ​ង ត្រូវបាន​កាត់ទោស​ប្រហារជីវិត​កាលពី​ខែ​កក្កដា ប៉ុន្តែ​ក្រោយមក​ទោស​ប្រហារជីវិត​នោះ ត្រូវបាន​ផ្អាក​។ លោក Liu Zhijun ត្រូវបាន​ចោទប្រកាន់​ពី​បទ​ទទួល​លុយ សំណូក​ចំនួន​៦៤,៦ លាន​យ័ន​ដែល​ជាប់​ទាក់​ទៅ​នឹង​កិច្ចសន្យា​នៃ​គម្រោង​រថភ្លើង​នេះ​៕

Ding Shumiao

មតិយោបល់