ភ្នំពេញៈ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ១១ និង ០០នាទី កម្លាំងជំនាញឃាត់ខ្លួនជនជាតិចិនម្នាក់ពាក់ព័ន្ធករណីលួច ត្រង់ចំណុចផ្លូវបេតុង ស្ថិតភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ វួយ ជីងអ៊ីង (WEIJINYUN) ភេទប្រុស អាយុ ៥៣ ឆ្នាំ ជនជាតិចិនដីគោក គ្មានលិខិតឆ្លងដែន មានទីលំនៅនិងមុខរបរមិនពិតប្រាកដ។
ជនរងគ្រោះឈ្មោះ ទួន ខន ភេទប្រុស អាយុ ៤៥ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រៃញឹក ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវមុខរបរទិញ-លក់អេតចាយ។
វត្ថុតាងចាប់យក៖ លុយខ្មែរចំនួន៥០០,០០០រៀល(ហាសិបម៉ឺនរៀល) ជារបស់ជនរងគ្រោះ និង ទូរស័ព្ទដៃ០១គ្រឿងម៉ាកអូប៉ូពណ៍ក្រហម ជារបស់ជនសង្ស័យ។
បច្ចុប្បន្ន ជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕
មតិយោបល់