ព័ត៌មានជាតិ

លាន់សូរផាំង! រត់ទៅមើល ឃើញរថយន្តៗ និងគោយន្តកន្រ្តៃបុកគ្នា បណ្ដាលឲ្យរបួសមនុស្ស ៣នាក់

សៀមរាប: កាលពីវេលាម៉ោង ៤ និង៤០ នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត ២គ្រឿង និងគោយន្តកន្រ្តៃ ត្រង់ចុះណុចទល់មុខផ្ទះឈ្មោះ ជា គឹមលន ស្ថិតនៅលើផ្លូវជាតិលេខ ៦ ភូមិកំពង់ក្តី១ ឃុំកំពង់ក្តី ស្រុកជីក្រែង
ខេត្តសៀមរាប។

រថយន្តម៉ាក Hyundai ពណ៌ស ដឹកម៉ាស៊ីនច្រូតស្រូវ អ្នកបើកបរ
មិនស្គាល់អត្តសញ្ញាណ រងរបួស ធ្វើដំណើរពីលិចទៅកើត បានបុកគោយន្តកន្រ្តៃបោកស្រូវ ពណ៌ខៀវ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ រងរបួស ធ្វើដំណើរស្របគ្នា រួចជ្រុលទៅបុករថយន្ត១គ្រឿងទៀត ម៉ាក Hyundai ប្រភេទដឹកទំនិញធុនធំ អ្នកបើកបរ ឈ្មោះ ប៉ាន់ ចាន់ដារ៉ា ភេទប្រុស អាយុ២៩ឆ្នាំ ទីលំនៅភូមិត្របែក ឃុំដំដែក ស្រុកសូទ្រនិគមន៍ ខេត្តសៀមរាប មានទិសដៅពីកើតទៅលិច រងរបួស។

ហេតុការណ៍នេះ បានបណ្តាលឲ្យរបួសធ្ងន់មនុស្ស ៣នាក់
ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ និងខូចខាតយានយន្ត៣គ្រឿង។

មូលហេតុ៖ បើកបរលឿន។

ក្រោយកើតហេតុ កម្លាំងជំនាញ បានចុះដល់ទីតាំងខាងលើ ដើម្បីវាស់វែង និងយកវត្ថុតាងពាក់ព័ន្ធ ទៅរក្សាទុករង់ចាំដោះស្រាយពេលក្រោយ៕

មតិយោបល់