ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្ត ២គ្រឿង សុទ្ធតែស៊េរីទំនើបបុកគ្នាដោះស្រាយមិនចេញ

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង ៣និង៤០នាទីរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ៣០២កែងនិង៦០៦ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរថយន្ត ២គ្រឿង សុទ្ធតែស៊េរីទំនើបបុកគ្នា បណ្ដាលឲ្យរងការខូចខាចទាំងសងខាង ប៉ុន្តែមិនមានមនុស្សរងរបួសទេ ក្រោយពីកើតហេតុសមត្ថកិច្ច នគរបាលចរាចរណ៍ជើងគោករាជធានីភ្នំពេញ ចុះមកដល់ទីតាំងធ្វើការដោះស្រាយតាមនីតិវិធីច្បាប់៕

មតិយោបល់