ព័ត៌មានជាតិ

ចោរលួចកាច់សោម៉ូតូមួយក្រុម ត្រូវកម្លាំងជំនាញក្រុងប៉ោយប៉ែតឃាត់ខ្លួន

បន្ទាយមានជ័យ: កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងជំនាញបានបំបែកសំបុកក្រុមចោរកាច់សោម៉ូតូ និងឃាត់ខ្លួនមនុស្សចំនួន ១៤នាក់ ស្ថិតនៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ដំណើររឿ៖ នាពេលកន្លងមក ក្រុមជនសង្ស័យតែងតែធ្វើសកម្មភាពក្នុងក្រុងប៉ោយប៉ែត និងបង្កឲ្យមានការភិតភ័យដល់ប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រនេះផងដែរ។

វត្ថុតាងដកហូតបាន៖
-ម៉ូតូចំនួន ៦គ្រឿង
-សម្ភារ:កែឆ្នៃ
-ជួសជុលម៉ូតូ ព្រមទាំងគ្រឿងបន្លាស់មួយចំនួនធំ។

បច្ចុប្បន្ន កម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវរកបក្ខពួក និងទីកន្លែងដែលពួកគេស្នាក់នៅ ដើម្បីចាប់ខ្លួន ចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់