ព័ត៌មានជាតិ

ព័ត៌មានលម្អិតបន្ថែម៖ ករណីគ្រូបង្រៀននៅស្រុកបាទី ចូលបន្ទប់ទឹកការ៉ាសសាំង PTT លួចមើលកេរ្តិ៍ខ្មាស់ស្រីៗ ពេលនេះចេញមកបំភ្លឺហើយ

ភ្នំពេញៈ ​​​​​​​​​​​​​​​​​​​​​​​យោងតាមប្រភពពីហ្វេសប៊ុកជនរងគ្រោះឈ្មោះ អ៊ឹម សិរិរដ្ឋ បានឲ្យដឹងថា សូមរំលឹកកាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោងប្រហែលជា ៨យប់ ខ្ញុំបានធ្វើដំណើរម្នាក់ឯងដោយរថយន្តពីភ្នំពេញមកផ្ទះ (តាកែវ) ។ លុះមកដល់ចំណុចគួរស្រូវ ខ្ញុំបានចូលការ៉ាសសាំង PTT បំណងចាក់សាំង តែខ្ញុំបានចូលបន្ទប់ទឹកសិន ។ ប៉ុន្តែដោយភ្លេចមើល ខ្ញុំក៏ចូលបន្ទប់ទឹកនារី ពេលចូលទៅដល់ទើបបានដឹង ហើយក៏រៀបដើរចេញមកវិញ ស្រាប់តែមានបុរសៗស្រែកថា “រ៉ែងធ្វើអី” ។ ខ្ញុំមិនបានតបតទេ គ្រាន់តែដើរចេញ ស្រាប់តែពួកគេរត់មកវាយខ្ញុំតែម្តង ខ្ញុំខំរត់ឡើងឡានដែរ តែរត់មិនទាន់ ។

សូមបញ្ជាក់ថា ខ្ញុំមិនបានធ្វើសកម្មភាពលួចថតដូចការចោទទេ ហើយរូបភាពនារីដែលគេបង្ហោះនោះក៏មិនមែនថ្ងៃទី១៦ ធ្នូដែរ។ បក្សពួកអ្នកដែលវាយខ្ញុំ គឺជាកូនចៅម្ចាស់ការ៉ាសសាំងទាំងអស់ មិនមែនអ្នកជិតខាងទេ ។ ថៅកែនោះបានឲ្យកូនចៅចាប់ខ្ញុំចង ហើយវាយយ៉ាងដំណំ ។ ថៅកែរូបនោះបានសំឡុតសួរខ្ញុំថា តើអ្នកណាជួលខ្ញុំមកអុកឡុកកន្លែងគាត់ ខ្ញុំឆ្លើយថាខ្ញុំមិនបានអុកឡុងទេ ហើយក៍គ្មានអ្នកណាជួលដែរ ។ ថៅកែបានបង្ខំឲ្យឆ្លើយថាអ្នកណាជួល គាត់ឲ្យរួចខ្លួន តែបើមិនឆ្លើយទេ នឹងបន្តឲ្យកូនចៅវាយរហូតដល់ស្លាប់ ។ តែខ្ញុំមិនបានឆ្លើយទេព្រោះមិនមានអ្នកណាជួលទេ។ ទីបំផុត ប៉ូលីសបានមកដល់ ។ សូមបញ្ជាក់ថា “បើប៉ូលីសមិនបានមកដល់ទេ ខ្ញុំប្រហែលជាត្រូវកូនចៅថៅកែវាយរហូតដល់ស្លាប់” ។ ខ្ញុំមិនបានដាក់ពាក្យបណ្តឹងទេព្រោះខ្ញុំមិនចង់វែងឆ្ងាយ តែខ្ញុំសរសេរសារនេះដើម្បីកុំឲ្យសាធារណ:ជនស្តាប់តែម្ខាងៗ ។ ខ្ញុំពិតជាមានការសោកស្តាយណាស់ចំពោះហេតុការណ៍នេះ
១. បើខ្ញុំខុសដូចការចោទនេះ គួរតែថៅកែឃាត់ខ្លួនខ្ញុំហើយបញ្ជូនឲ្យប៉ូលីស ព្រោះប្រទេសមានច្បាប់។

សូមបញ្ជាក់៖ ករណីខាងលើនេះ ភ្នាក់ងារសារព័ត៌មាន Post News មិនមានលេខទូរស័ព្ទថៅកែការ៉ាសសាំង PTT សាខារង្វង់កួរស្រូវក្នុងខណ្ឌដង្កោ ថាដូចអ្វីដែរជនរងគ្រោះនិយាយអញ្ចឹង ឫមួយយ៉ាងណា? Post News រង់ចាំបំភ្លឺពីភាគីម្ខាងទៀត៕

មតិយោបល់