ព័ត៌មានជាតិ

អ្នកក្លាហាន ហ៊ានចូលលួចម៉ូតូនគរបាលដល់ប៉ុស្តិ៍យាម រត់មិនរួច ខ្នោះបានសម្រេច

ភ្នំពេញ: ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង០៥ និង០០នាទី ប៉ុស្តិ៍នគរបាលភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ករណីលួចម៉ូតូ នៅចំណុចគោលដៅយាមប្រចាំការ២៤ម៉ោងប៉ុស្តិ៍នគរបាលភ្នំពេញថ្មី ផ្លូ១០០៣ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ជនសង្ស័យ ០៣នាក់ (គេចខ្លួន០២នាក់ ឈ្មោះ ញ៉ា និងឈ្មោះ ពៅ) មធ្យោបាយម៉ូតូ០១គ្រឿង ។ ជនសង្ស័យឃាត់ខ្លួន ឈ្មោះ ពៅ សៅ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវលំ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ (មានសរធាតុញៀន) បានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះ ឈ្មោះ ម៉ន បញ្ញា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីនគរបាលប៉ុស្តិ៍ភ្នំពេញថ្មី ស្នាក់នៅផ្ទះលេខ៤៣A ផ្លូវ៣៧១ ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។

សម្ភារ:បន្សល់ទុក ម៉ូតូ០២គ្រឿង (១-ម៉ាកអ៊ិចសាយទ័រ ពណ៌ស ផលិតឆ្នាំ២០១៨ ពាក់ផ្លាកលេខ (នប.៥០២២) ប្រគល់ឲ្យជនរងគ្រោះវិញ , ២-ម៉ាកMSX ពណ៌ស ស៊េរីចាស់ ពាក់ផ្លាកលេខ ភ្នំពេញ1FR-2803 របស់ជនសង្ស័យ ។

បច្ចុប្បន្ន ជនសង្ស័យ កំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕

មតិយោបល់