ព័ត៌មានជាតិ

Daniel Sturridge ធ្វើឲ្យ David Moyes ស្ពាយ​បង្វេច​ចាញ់​ទៅផ្ទះ​យប់មិញ​

​កាលពី​រាត្រី​យប់មិញ​នេះដែរ ជំនួប​ជើង​រវាង​ក្លិប​ហង្ស​ក្រហម និង​បិសាច​ក្រហម ដែល​ធ្វើឡើង​នៅ​ពហុ​កីឡដ្ឋាន An field វេលា​ម៉ោង ៨ និង ៣០ នាទី​នៅ​កម្ពុជា ក្លិប​ហង្ស​ក្រហម​បាន បំបាក់​ក្លិប បិសាច​ក្រហម​ដែល​ជា​ភ្ញៀវ​ក្នុង​លទ្ធផល ១ ទល់នឹង ០​។​
Liverpool-celeb-v-Manchester-United-Premier-L_2996728
​សម្រាប់​គ្រាប់​បាល់​នេះ ដែរ គឺជា​គ្រាប់​បាល់​ដែល​រកបាន​នៅ​ដើមតង់​ទី ១ ក្នុង​នាទី ទី ៤ ដោយ​ការ​តែ​ត​បំប៉ោង​សំណាញ់ របស់ កីឡាករ Daniel Sturridge ដែល​ជា​បាល់ទាត់​ចេញពី​ជ្រុង នោះ​។ គ្រាប់​បាល់​របស់ Daniel Sturridge បាន​ធ្វើឲ្យ​ហង្ស​ក្រហមឡើង​ទៅកាន់​លេខ​រៀង​ទី ១ លើ​តារា​ក្រប​ខណ្ឌ Premier League ដោយមាន ៩ ពិន្ទុ ក្នុងចំណោម ៣ ប្រកួត​។ ទន្ទឹម​នេះ​ដែរ​ក៏​ធ្វើឲ្យ David Moyes កំពុង​រង​នូវ​គំនាប តាំង​ពី​ជំនួស​តំណែង​លោក Sir Alex Ferguson មក​មិន​ទាន់​ធ្វើឲ្យ បិសាច​ក្រហម មាន​ពន្លឺ​នៅឡើយ​នោះទេ ក្នុងចំណោម ៣ ប្រកួត​កន្លងមក ដោយ​ត្រឹម​ឈ្នះ​មួយ និង ចាញ់ ១ និង​ស្មើ ១ ឬ David Moyes ត្រឹមតែ​ធ្វើឲ្យ​ក្លិប​មួយនេះ ទៅកាន់​លេខ​រៀង​ដែល Everton ធ្លា​ន់​គ្រប់គ្រង​។​តែ​ទោះជា​យ៉ាងណា នៅពេលនេះ​យើង​មិន​អាច​មើលស្រាល ថ្វី​ដៃ លោក David Moyes បានឡើយ ព្រោះថា នៅ​ក្រៅ​ទឹកដី ការដឹកនាំ​របស់​លោក ធ្វើ​បាន​ប៉ុណ្ណេះ វា​ជា​រឿង​ប្រសើរ ហើយ​បាល់​ដែល​តែ​ត​ចូល​ដោយ កីឡាករ Daniel Sturridge វា​ជា​បាល់​ដែល​ចៃដន្យ​មែនទែន ដែល​ធ្វើឲ្យ អ្នក​ចាំទី បិសាច​ក្រហម David de Gea ឡេ​ឡឺ មិនដឹងខ្យល់​បាល់​ទៅ​ណា​ឡើយ​។ ជា​ចុងបញ្ចប់ បិសាច​ក្រហម​ខំ​យ៉ាងណា តែ​បាន​ត្រឹមតែ​ជន្ល ដោយ​អាជ្ញាកណ្តាល​ផ្លុំ​កញ្ជែ​របញ្ចប់ ត្រឹម​លទ្ធផល 1-0 ធ្វើឲ្យ​បិសាច​ក្រហម​ស្ពាយ​បង្វេច​ចាញ់​ទៅផ្ទះ​វិញ​៕​
ទស្សនា​វីដេអូ​ឃ្លិប​ដូចខាង​ក្រោមនេះ​៖

មតិយោបល់