ភ្នំពេញៈ នៅល្ងាចថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦នេះ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និងជាប្រធានអនុសាខាកាកបាទក្រហមខណ្ឌមានជ័យ បានដឹកនាំ សមាជិក សមាជិកា អនុសាខាខណ្ឌនិងសង្កាត់ បាននាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចុះចែកដល់ផ្ទះប្រជាពលរដ្ឋចាស់ជរាគ្មានទីពឹងដែលមានជីវភាពខ្វះខាតចំនួន៥គ្រួសារ ក្នុងនោះមានយោធាពិការចំនួន០១គ្រួសារ ស្ត្រីឆ្លងមេរោគអេដស៍ និងជំងឺអេដស៍ចំនួន១គ្រួសារ រួមទាំងគ្រួសារមានជំងឺរ៉ាំរ៉ៃចាស់ជរាគ្មានទីពឹងចំនួន០៣គ្រួសារ ស្ថិតក្នុងក្រុមទី៤,៥ ភូមិក្បាលទំនប់ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ។
ក្នុងអំណោយចែកជូនរួមមាន៖ អង្ករ១បាវ/៣០គីឡូ មីយើង១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ត្រីខ១យួរ ស្កស១គីឡូ ឃីត១កញ្ចប់( ក្រម៉ា. មុង. ភួយ ) ទឹកដោះគោ២កំប៉ុង រួមទាំងថវិការបស់អនុសាខា៤០០០០រៀល និងថវិការបស់លោកស្រី ឃុន បុប្ផា ស្មៀនសង្កាត់បឹងទំពន់ចំនួន១គ្រួសារ២០០០០រៀល សរុបក្នុងគ្រួសារទទួលបានថវិកាចំនួន៦០០០០រៀលផងដែរ៕
មតិយោបល់