សៀមរាបៈ កាលពីរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះលេខ១១១ ក្នុងបុរីមួយកន្លែង ស្ថិតនៅភូមិខ្នា សង្កាត់ជ្រាវ ក្រុងសៀមរាប កម្លាំងសមត្ថកិច្ចចម្រុះ បានចុះបង្ក្រាប និងឃាត់ខ្លួនម្ចាស់ទីតាំងផលិត និងចែកចាយប៊ីចេង «សញ្ញរូបវែក» សង្ស័យផលិតប៊ីចេងក្លែងក្លាយ។
ម្ចាស់ទីតាំងឈ្មោះ ហ៊ិម មនោរី ភេទស្រី អាយុ៣៧ ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ ត្រូវបាននាំខ្លួនយកទៅសួរនាំនៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប។
ដកហូតវត្ថុតាងប៊ីចេងប្រមាណជាង១៨តោន។
ប្រតិបត្តិការខាងលើនេះ គេនៅមិនទាន់ដឹងច្បាស់ថា ជាបទល្មើសអ្វីឲ្យប្រាកដនោះទេ ដោយភ្នាក់ងារយើង មិនអាចសុំការបំភ្លឺពីខាងសមត្ថកិច្ចបាននៅទ្បើយ៕
មតិយោបល់