ភ្នំពេញៈ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨នេះ សមត្ថកិច្ចការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋានរាជធានីភ្នំពេញបានបញ្ជូនខ្លួនក្រុមចោរឆក់វ័យក្មេងចំនួន១០នាក់ ពាក់ព័ន្ធករណី ឆក់កាបូបតាមដងផ្លូវ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនិតីវិធី ។
សមត្ថកិច្ចបានបញ្ជាក់ជនសង្ស័យទាំង១០នាក់៖
-ទី១ឈ្មោះ ជឿន ចឆន់ទី ភេទប្រុស អាយុមុខរបរ មិនពិតប្រាកដ ។
-ទី២ឈ្មោះ សុខសំបូរ ភេទប្រុសអាយុ១៥ ឆ្នាំមុខរបរ សិស្ស និងចោក្រៅម៉ោង ។
-ទី៣ឈ្មោះ គុណ ផល្លា ភេទប្រុសអាយុ១៥ ឆ្នាំមុខរបរមិនពិតប្រាកដ ។
-ទី៤ឈ្មោះ ឈុំ ចាន់ដារ័ត្ន ភេទប្រុសអាយុ១៨ឆ្នាំមុខរបរសិស្សវិទ្យាយល័ច្បារអំ ពៅ និង ចោក្រៅម៉ោង ។
-ទី៦ឈ្មោះ តាំង គីមសៀង ភេទប្រុសអាយុ១៥ឆ្នាំមុខរបរ សិស្សវិទ្យាយល័ច្បារអំ ពៅ និង ចោក្រៅម៉ោង ។
-ទី៧ឈ្មោះ ស សុខា ភេទប្រុសអាយុ១៦ឆ្នាំមុខរបរ សិស្សវិទ្យាល័យព្រះស៊ីសុវត្ដិននិងចោក្រៅម៉ោង ។
-ទី៨ឈ្មោះ ឆេង មានរាជ្យ ភេទប្រុសអាយុ១៦ឆ្នាំមុខរបរសិស្សវិទ្យាយល័ច្បារអំ ពៅ និង ចោក្រៅម៉ោង ។
-ទី៩ឈ្មោះ សុខ ហេង ភេទប្រុសអាយុ១៦ឆ្នាំមុខរបរ សិស្សវិទ្យាយល័ច្បារអំ ពៅ និង ចោក្រៅម៉ោង ។
និងទី១០ឈ្មោះ កែវ សុជាតិ ភេទប្រុសអាយុ១៦ឆ្នាំមុខរបរ សិស្សវិទ្យាល័យសុធារស់ និង ចោក្រៅម៉ោង ។
ចំណែកជនរងគ្រោះទី១ឈ្មោះ Deng Feng Ying ភេទស្រីអាយុ៤៥ឆ្នាំជនជាតិចិន មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះលេខ៥៣អឺo ផ្លូវលេខ៦៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ។ និងទី២ឈ្មោះ YIYAQING ភេទស្រីអាយុ៣៧ឆ្នាំជនជាតិចិន មុខរបរ បុគ្គលិកក្រុមហ៊ុនដឹកជញ្ជូន ស្នាក់នៅផ្ទះលេខ៥២ ផ្លូវលេខ២៨២ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ។
គួររំលឹកថា កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ កំណត់មុខសញ្ញា និងឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ រួចបានសហការទៅស្នងការដ្ឋាននគរបាលខេត្ដកំពត់ និង ស្នងការដ្ឋាននគរបាលខេតកែប ឈានទៅដល់ធ្វើការឃាត់ខ្លួនជនសង្ស័យ៤នាក់បន្ដទៀត ៕
មតិយោបល់