ព័ត៌មានជាតិ

បុរសម្នាក់ដើរជាន់ខ្សែភ្លើងពង្រាយដាក់កណ្ដុរ បណ្ដាលឲ្យស្លាប់

បាត់ដំបង: កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៨និង៣៥នាទីយប់ មានករណីបុរសម្នាក់ដើរចាប់កណ្ដុរក្នុងស្រែ បណ្ដាលឲ្យជាន់ខ្សែភ្លើងពង្រាយដាក់កណ្ដុរឆក់ស្លាប់ភ្លាមៗ ហេតុការណ៍នេះកើតឡើងត្រង់ចំណុចបឹងតាប្រាច ភូមិអន្សងសក ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

ជនរងគ្រោះឈ្មោះ សម ចាន់ថន ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរធ្វើស្រែ រស់នៅក្រុមទី១១ ភូមិអន្សងសក ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងខាងលើ ធ្វើកោសល្យវិច័យរួច ប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់