កណ្ដាលៈ កាលពីព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ក្រុមការងារត្រួតពិនិត្យរថយន្តដឹកជញ្ជូនខ្សាច់ ដីគ្រួស ថ្ម នៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្ដាល សហការជាមួយកំលាំងនគរបាលចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានដាក់គោលដៅត្រួតពិនិត្យការដឹកជញ្ជូនខ្សាច់ដែលមិនគោរពតាមបទដ្ឋានបច្ចេកទេស តាមបណ្ដោយផ្លូវជាតិលេខ២១A ស្ថិតនៅខេត្តកណ្ដាល។
គោលបំណងសំខាន់នៃកាលត្រួតពិនិត្យគឺដើម្បីទប់ស្កាត់ការដឹកជញ្ជូន បណ្តាលឲ្យជ្រុះធ្លាក់ដីខ្សាច់ប្រឡាក់លើផ្លូវ បង្កផលប៉ះពាល់ដល់បរិស្ថានរស់នៅរបស់ប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋានអមសងខាងផ្លូវ ក៏ដូចជាអ្នកធ្វើដំណើរតាមដងផ្លូវជាតិលេខ២១Aផងដែរ ហើយនិងថែរក្សាការពារផ្លូវស្ថាបនារួចឲ្យមានអាយុកាលប្រើប្រាស់បានយូរអង្វែង៕
មតិយោបល់