ភ្នំពេញៈ កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ មានជនបរទេសម្នាក់ ឈ្មោះ DALIARI PATRICK JEAN BAPTISTE ភេទប្រុស អាយុ៦១ឆ្នាំ ជនជាតិបារាំង បានមកការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ គោលបំណង ដាក់ពាក្យបណ្ដឹងបាត់លិខិតឆ្លងដែន។
ជននេះ បានលួចចូលមកព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០១៩ តាមច្រករបៀង(ប៉ោយបែត) ពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា ដោយពុំមានប្រើប្រាស់លិខិតឆ្លងដែន បន្ទាប់មកជននេះ បានសារភាពថា ខ្លួនគេធ្លាប់បានធ្វើសកម្មភាពប្លន់ និងសម្លាប់មនុស្ស ជាច្រើនលើកនៅប្រទេសបារាំង ថែមទាំងធ្លាប់ជាប់គុករយៈពេល២០ឆ្នាំ រួចមកហើយ។
បច្ចុប្បន្ន ត្រូវបានបញ្ជូនទៅនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់៕
មតិយោបល់