ភ្នំពេញៈ បុរសវ័យចំណាស់ម្នាក់ បានធ្វើអត្តឃាត ចង.កសម្លាប់ខ្លួន ដោយមានសរសេរបណ្តាំទុកជាប់នឹងខ្លួន នៅរោងចាស់ ក្នុងបរិវេណវត្ត ពូនភ្នំ ភូមិព្រៃពពេលថ្មី សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ ។
សពជនរងគ្រោះឈ្មោះ គ្រីម ខេវ ភេទប្រុស អាយុជាង៥៨ឆ្នាំ មុខរបរ សន្តិសុខក្រុមហ៊ុនឯកជន មានប្រពន្ធ ឈ្មោះហួត ស៊ីណយ អាយុ៦០ឆ្នាំ និងកូនចំនួន៤នាក់ ប្រុស២នាក់ ស្រី២នាក់ នៅក្នុងបន្ទុកគ្រួសារ ។
បើតាមក្រុមគ្រួសារ បានឲ្យដឹងថា ជនរងគ្រោះ គាត់មានអារម្មណ៍ មិនល្អ ចេះតែនិយាយប៉ប៉ាច់ប៉ប៉ោច យកស្រាមកហូប ជាការរំងាប់អារម្មណ៍ រាល់ថ្ងៃទៅហើយ ហូបស្រា ស្រវឹង ខឹងមួហ្មង ហើយមុនកើតហេតុ នៅព្រលប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ ជនរងគ្រោះ បានជិះកង់ទៅយាម មានទាំងបាឡូ មួយផង ដូចរាល់ដង រហូតដល់ព្រឹកថ្ងៃទី២០ នេះ ស្រាប់តែប្រជាពលរដ្ឋ សិស្សសាលាពូនភ្នំ ផ្អើលឆោឡោ ប្រទះឃើញជនរងគ្រោះ ចង.កសម្លាប់ខ្លួនទៅវិញ ។
តាមប្រជាពលរដ្ឋ បានឲ្យដឹងថា ខណៈដែលសិស្សសាលា ដើរទៅសាលា ក្នុងបរិវេណវត្ត ស្រាប់តែប្រទះឃើញ បុរសម្នាក់ចង.កសម្លាប់ខ្លួន បង្កឲ្យផ្អើលឆោឡោ ប្រាប់អ្នកភូមិដឹងដល់សាច់ញាតិ នៅក្បែរនោះ ចុះទៅដល់ទីតាំងកើតហេតុ។
ដោយសាកសពមានសរសេរបណ្តាំមួយសន្លឹកថា៖ « ប៉ាលាកូនហើយ គ្មានថ្ងៃវិលវិញឡើយ» ចំណែកកង់មានចងទាំងបាឡូ ឃើញនៅផ្តួលចោល ក្បែរកន្លែងកើតហេតុ ។
ក្រោយប្រទះឃើញ សមត្ថកិច្ចមូលដ្ឋាន បានចុះទៅពិនិត្យផ្ទាល់ដល់ចំណុចកើតហេតុ និងរាយការណ៍ទៅសមត្ថកិច្ចជំនាញ ចុះមកពិនិត្យកោសល្យវិច័យ មុន នឹងប្រគល់សពជូនក្រុមគ្រួសា រចាត់ចែង ស្រាយទម្លាក់យកទៅរៀបចំធ្វើបុណ្យ តាមប្រពៃណី៕
មតិយោបល់