កំពង់ធំៈ កាលពីវេលាម៉ោង ១០ និង ១០នាទីយប់ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០១៩ មានករណីអគ្គិភ័យឆេះផ្ទះមួយខ្នង ស្ថិតនៅភូមិផ្ទះវាល ឃុំទ្រា ស្រុកស្ទោង។
ម្ចាស់ផ្ទះឈ្មោះ ហ៊ុត សឺន ភេទស្រី អាយុ ៤៤ ឆ្នាំ។
ប្រភេទសំណង់៖ ផ្ទះទំហំ ៦មx៨ម ធ្វើអំពីឈើ ជញ្ជាំងក្តា រនាបក្តា ដំបូលប្រក់ស័ង្កសី។
មូលហេតុ៖ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី។
សម្ភារៈខូចខាត៖
-ឆេះផ្ទះ០១ខ្នងទាំងស្រុងទំហំ៦មx៨ម
-ទូឈើចំនួន០១
-ពូកចំនួន០១
-គ្រែចំនួន០១
-អង្ករចំនួន០១បេស្មើ៥០គីឡូក្រាម
-ខោអាវ
-រូបថតធំចំនួន០២ផ្ទាំង
-អត្តសញ្ញាណប័ណ្ណ
-សំបុត្របញ្ជាក់កំណើតចំនួន០៥សន្លឹក
-សៀវភៅស្នាក់នៅនិងសៀវភៅគ្រួសារ
-កាតគ្រីម៉ូតូចំនួន០១សន្លឹក
-ប្រាក់រៀលចំនួន៦០០,០០០រៀល
ក្នុងករណីនេះរថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកស្ទោងបានចេញអន្តរាគមន៍ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០១រថយន្តស្មើនិង០៤ម៉ែត្រគុប រលត់ទាំងស្រុងមិនបណ្តាលឲ្យរងគ្រោះថ្នាក់ដល់មនុស្សនិងឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ៕
មតិយោបល់