ព័ត៌មានជាតិ

រថយន្តរថយន្តលុចស៊ីស៥៧០បុកគ្នាជាមួយក្រឡុកស៊ីម៉ងតិ៍ បណ្ដាលឲ្យមនុស្សម្នាក់គាបជាប់ក្នុងឡាន

កំពត: នៅវេលាម៉ោង ៣និង២៥នាទីទៀបភ្លឺឈានចូលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាង រថយន្តលុចស៊ីស៥៧០បុកគ្នាជាមួយក្រឡុកស៊ីម៉ងតិ៍ ស្ថិតត្រង់ចំណុចគល់ស្ពានថ្មីខាងលិច ភូមិទ្វីខាងជើង ឃុំអណ្ដូងខ្មែរ ក្រុង/ខេត្តកំពត។

បញ្ជាក់៖ ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងធ្វើការជួយសង្រ្គោះជនរងគ្រោះ ដែលគាបជាប់ក្នុងរថយន្ត ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងឃាត់ខ្លួនអ្នកបើកបររថយន្តក្រឡុកស៊ីម៉ងតិ៍យកទៅសាកសួរ។

បើស្រវឹងសូមកុំបើកបរ សូមបងប្អូនទាំងអស់ដែលធ្វើដំណើរទៅលេងបុណ្យសមុទ្រខេត្តកំពត ខាងមុខនេះជួបតែសុខសុវត្ថិភាពគ្រប់ក្រុមគ្រួសារ៕

មតិយោបល់