ព័ត៌មានជាតិ

សត្វក្របីកូនខ្ចីវ័ធម្ចាស់ខ្លួនឯង ខណៈពេលព្រលែងចេញពីក្រោល បណ្ដាលឲ្យរងរបួសធ្ងន់

រតនគិរី: យោងតាមផេកទូរទស្សន៍ខេត្តរតនគិរី-Ratanakiri TV បានឲ្យដឹងថា គ្រោះថ្នាក់មួយបានកើតឡើង ដោយសារសត្វក្របីកូនខ្ចីមួយក្បាល បានវ័ធម្ចាស់ខ្លួនឯង បណ្ដាលឲ្យរងរបួសធ្ងន់ ខណ:ពេលដែលម្ចាស់ព្រលែងចេញពីក្រោល។ ហេតុការណ៍នេះកើតឡើងកាលពីព្រឹក ម៉ោង ៧និង៤៩នាទីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ នៅភូមិកាចូនក្រោម ឃុំកាចូន ស្រុកវើនសៃ ខេត្តរតនគិរី។

ជនរងគ្រោះមានឈ្មោះ ង៉ែវ រុត ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិទំពួន មុខរបរស្មៀនឃុំកាចូន មានទីលំនៅនៅភូមិឃុំកើតហេតុខាងលើ។ បន្ទាប់ពីកើតហេតុភ្លាមៗនោះក្រុមគ្រួសារជនរងគ្រោះក៏បានខ្នះខ្នែងរកជំនួយ ដើម្បីបញ្ជូនជនរងគ្រោះមកមន្ទីរពេទ្យ។

បច្ចុប្បន្នជនរងគ្រោះត្រូវបានកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី៕

មតិយោបល់