ព័ត៌មានជាតិ

ជនជាតិវៀតណាមម្នាក់ ជួញដូរសារធាតុញៀន ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ: កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ ម៉ោង ១២ និង ៣៥នាទី សមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ សហការណ៍ជាមួយប៉ុស្តិ៍នគរបាលច្បារអំពៅទី២ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរសារធាតុញៀន ត្រង់ចំណុចខ្ទមចាស់ទុកចោល ផ្លូវលំ ស្ថិតភូមិដើមចាន់១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ។

ជនសង្ស័យឈ្មោះ ដាវ ហុង ហៅហុង ភេទប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិដើមចាន់១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

វត្ថុតាងដកហូតបាន៖ ក្រាមពណ៌សថ្លា១៧កញ្ចប់ថង់តូច។

បច្ចុប្បន្ន ជនសង្ស័យត្រូវសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅតុលាកាដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់