អាមេរិកៈ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ បានជំរុញឲ្យសម្ព័ន្ធមិត្តបក្សសាធារណរដ្ឋ ប្រើប្រាស់អំណាច ក្នុងសវនាកាព្រឹទ្ធសភា ដើម្បីអាចឲ្យរូបលោក គេចផុតពីបទចោទប្រកាន់នានា បន្ទាប់ពីសភាបោះឆ្នោតគាំទ្រ ឲ្យដករូបលោកចេញពីតំណែង។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩។
កាលពីថ្ងៃពុធ រដ្ឋសភាអាមេរិក ដែលមានតំណាងរាស្ត្រភាគច្រើនមកពីគណបក្សប្រជាធិបតេយ្យ បានបោះឆ្នោតសម្រេចជាផ្លូវការចោទប្រកាន់លោក ត្រាំ ដើម្បីដកចេញពីតំណែង។
ដោយអ្នកតាក់តែងច្បាប់ទាំងនេះ បានអនុម័តបទចោទ ក្នុងសំឡេង២៣០ទល់នឹង១៩៧ ទៅលើមេដឹកនាំរូបនេះ ជុំវិញករណីរំលោភបំពានលើអំណាច ដើម្បីកេងចំណេញផ្នែកនយោបាយ សម្រាប់ផលប្រយោជន៍ផ្ទាល់ខ្លួន៕
មតិយោបល់