ភ្នំពេញៈ បុរសម្នាក់ បើករថយន្តក្រឡុកបេតុង
មិនប្រយ័ត្នក៏ជ្រុលទៅបុករថយន្តធន់រ៉ាពេញទំហឹង បណ្តាលឲ្យខ្ទេចអស់មួយចំហៀងផ្នែកខាងឆ្វេងយ៉ាងដំណំ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង
១០ និង១៥នាទីយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ តាមបណ្តោយផ្លូវ
៧៤កែងផ្លូវព្រះស៊ីសុវត្ថិ ត្រង់ចំណុចក្រោយស្ពានជ្រោយចង្វារ
ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញបុរសមិនស្គាល់ អត្តសញ្ញាណម្នាក់ បើករថយន្តបង្កខាងលើ ម៉ាក HINO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 5A-2995 ធ្វើដំណើរពីលិចទៅកើត តាមបណ្តោយផ្លូវ៧៤។ មកដល់ចំណុចកើតហេតុ ដោយសារតែម្ចាស់រថយន្ត រវល់តែនិយាយទូរស័ព្ទ មិនប្រយ័ត្នក៏ជ្រុល ទៅបុកចំរថយន្តធន់រ៉ា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AI-7772 បើកបរស្របទិសដៅគ្នាពេញទំហឹង បណ្តាលឲ្យផ្ទុះកង់ខាងមុខផ្នែកខាងឆ្វេង និងបាក់កញ្ចក់ធ្លាក់កាងមុខ ខ្ទេចស្ទើរទាំងស្រុងតែម្តង។
ភ្លាមៗនោះ ភាគីខាងអ្នកបើករថយន្តក្រឡុកបេតុង បានតេហៅអ្នកតំណាង មកដោះស្រាយ ប៉ុន្តែដោយខាងរងគ្រោះទាមទារសំណងចំនួន ៦,០០០$ ធ្វើឲ្យដោះស្រាយអត់ត្រូវគ្នា ទើបសមត្ថកិច្ច ធ្វើការវាស់វែង យករថយន្តទៅ
រក្សាទុកនៅឯការិយាល័យចរាចរណ៍ផ្លូវគោក នៃសង្នការរាជធានីភ្នំពេញ៕
មតិយោបល់