បាត់ដំបងៈ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ធ្វើសកម្មភាពលួចបន្លំយកគណនីហ្វេសប៊ុកអ្នកដ៏ទៃ Chat សុំខ្ចីប្រាក់ ស្ថិតនៅខេត្តបាត់ដំបង។
ជនសង្ស័យចំនួន ២នាក់រួមមាន៖
១/ឈ្មោះ សេង ភារ៉ា ហៅពេទ្យ ភេទប្រុស អាយុ ២៩ ឆ្នាំ មានទីលំនៅភូមិឈើទាល ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។
២/ឈ្មោះ ឈុន ពិសិដ្ឋ ភេទប្រុស អាយុ ២៨ ឆ្នាំ មានទីលំនៅភូមិចំការសំរោង ០២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ដំណើររឿង៖ នាពេលកន្លងមក ជនសង្ស័យតែងតែប្រើវិធីលួចបន្លំចូលទៅក្នុងគណនីហ្វេសប៊ុករបស់អ្នកដ៏ទៃ ហើយChatសុំខ្ចីប្រាក់ពីអ្នកផ្សេងនិងបានបង្គាប់ឲ្យអ្នកដែលត្រូវខ្លួនខ្ចីប្រាក់នោះ ផ្ទេរឬផ្ញើ ប្រាក់ទៅលេចទូរស័ព្ទរបស់ខ្លួន ដែលម្ចាស់គណនីហ្វេសប៊ុកពិតប្រាកដមិនបានដឹងរឿងអ្វីទាំងអស់។
បច្ចុប្បន្ន ជនសង្ស័យត្រូវសមត្ថកិច្ចខេត្តបាត់ដំង កំពុងរៀបចំសំណុំរឿង បញ្ជូនទៅនគរបាលខេត្តកែបដើម្បីចាត់ការតាមនីតិវិធី៕
មតិយោបល់