ព័ត៌មានជាតិ

រថយន្តក្រឡុកស៊ីម៉ងត៍បុករថយន្តសាំយ៉ុងដឹកអ្នកដំណើរ បណ្ដាលឲ្យមនុស្សស្លាប់ និងរងរបួសច្រើននាក់

កំពង់ឆ្នាំង: នៅវេលាម៉ោង ១០និង៣៥នាទីយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងរថយន្ត ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ១២០-១២១ ស្ថិតក្នុងភូមិអង្គ ឃុំពពេល ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

រថយន្តម៉ាក សាំយ៉ុង ដឹកអ្នកដំណើរ ពាក់ស្លាកលេខ ភ្នំពេញ 2AA-3073 អ្នកបើកបរស្លាប់។
រថយន្តម៉ាក SCANIA ដឹកស៊ីម៉ង់ត៍ ពាក់ស្លាកលេខខាងមុខ ភ្នំពេញ 3E-9532 ស្លាកលេខខាងក្រោយ ភ្នំពេញ 4A-7116។

ដំណើររឿង៖ មុនពេលកើតហេតុរថយន្តទាំង ២គ្រឿង ធ្វើដំណើរបញ្ចា្រសទិសគ្នា ស្រាប់តែមកដល់ចំណុចកើតហេតុ បានបុកគ្នាពេញទំហឹង បណ្ដាលឲ្យមនុស្សស្លាប់ និងរងរបួសច្រើននាក់ ។

មូលហេតុ៖ បង្កឡើងដោយរថយន្តក្រឡុកស៊ីម៉ងត៍ បើកចូលគន្លងរបស់រថយន្តសាំយ៉ុង។

ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបរិបូរណ៌ ដើម្បីកសាងសំណុំរឿងដោះស្រាយតាមនីតិវិធី ចំណែកអ្នកបើកបររថយន្តបង្ករត់គេចបាត់ស្រមោល រីឯអ្នករងរបួស ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់