បន្ទាយមានជ័យៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា បុរសម្នាក់បានរងរបួសធ្ងន់ធ្ងរ រហូតបាត់បង់ជីវិតក្នុងពេលសង្គ្រោមន្ទីរពេទ្យ បន្ទាប់ពីត្រូវភាគីគូជម្លោះក្នុងវង់ផឹកស៊ីកាប់ប្រហារនឹងកាំបិត ។
ជនរងគ្រោះឈ្មោះ ហេង តូច អាយុ ៣០ឆ្នាំ នៅភូមិគោកព្នៅ ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
ជនដៃដល់ឈ្មោះ អាត់ ចន្ទ្រា ភេទប្រុស អាយុ ២៦ឆ្នាំ មានប្រពន្ធនៅភូមិគោកព្នៅ ឃុំបន្ទាយនាង ស្រុកមង្គលបូរី ស្រុកកំណើតនៅភូមិដង្កោរពេន ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង ។
នេះបើតាមការឲ្យដឹងពីលោកលោកវរសេនីយ៍ឯក ស៊ិន ណារ៉ាក់ អធិការនគរបាល ស្រុកមង្គលបូរី នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ ។ លោកអធិការបានបន្តថា នៅវេលាម៉ោង ១៩និង៣០នាទី ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ ជនរងគ្រោះនិងជនដៃដល់បានផឹស៊ីជាមួយគ្នា នៅក្នុងភូមិអូរធំ ឃុំបន្ទាយនាង ហើយបានទាស់ពាក្សសំដីគ្នាយ៉ាងខ្លាំង ពេលនោះជនដៃដល់បានយកកាំបិតកាប់ទៅលើជនរងគ្រោះ ត្រូវចំក្បាល ថ្ពាល់ ភ្នែក និងធ្លាយបំពង់ក បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានអ្នកជិតខាង និងសាច់ញាតិដល់យកមកជួយសង្គ្រោះ ពេលមកដល់មន្ទីរពេទ្យរយៈពេល១ម៉ោងបានស្លាប់ ។ ចំណែកជនសង្ស័យក្រោយពីធ្វើសកម្មភាពរួចបានរត់គេចខ្លួនបាត់ ។
លោកវរសេនីយ៍ឯក ស៊ិន ណារ៉ាក់ បានបញ្ជាក់ថា ទាក់ទិននឹងករណីឃាតកម្មនេះ លោកឧត្តសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត បានដាក់បទបញ្ជាដល់កងកម្លាំងនគរបាល ស្រុកមង្គលបូរី ត្រូវធ្វើការតាមប្រម៉ាញ់ចាប់យកជនដៃដល់ឈ្មោះអាត ចន្ទ្រា យកមកផ្តន្ទាទោសតាមច្បាប់ឲ្យខាងតែបាន៕
មតិយោបល់