ព័ត៌មានជាតិ

Update៖ បើកម៉ូតូប្រញាប់ទៅបោះធៀបការ វ៉ារថយន្តដឹកដែកមិនផុត ជ្រុលចូលពីក្រោម បណ្ដាលឲ្យខាងប្រុសស្លាប់១រំពេច

ព្រះសីហនុ: នៅវេលាម៉ោង ៨ព្រឹក ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង តាមផ្លូវឃ្លាំងលើជិតរោងចក្រក្រោន ស្ថិតសង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ដំណើររឿង៖ មុនពេលកើតហេតុ មានម៉ូតូមួយគ្រឿងម៉ាក Zoomer-X ពាក់ស្លាកលេខ កំពត 1Q-2569 ទិសដៅពីលិចទៅកើត ខណ:មកដល់ចំណុចកើតហេតុជាផ្លូវចំណោតបានបន្ថែមល្បឿនវ៉ារថយន្តតែមិនផុត ក៏ជ្រុលចូលទៅពីក្រោយរថយន្តម៉ាក កូរ៉េ ពាក់ស្លាកលេខ ព្រះសីហនុ 3A-7450 ដឹកគ្រឿងសំណង់ បណ្ដាលឲ្យអ្នកបើកបរស្លាប់នឹងកន្លែងកើតហេតុ ចំណែកអ្នករួមដំណើរជាស្រីរងរបួសធ្ងន់។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំង ធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ដើម្បីដោះស្រាយគ្នាតាមច្បាប់ ចែកជនរងគ្រោះបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ខណ:ប្រគល់សពឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

សូមបញ្ជាក់៖ អ្នកទាំង២ជិតដល់ថ្ងៃរៀបការនាំគ្នាទៅស្រុកដើម្បីបោះធៀបរៀបចំមង្គលការ៕

មតិយោបល់