ព័ត៌មានជាតិ

ទាហានម្នាក់បើករថយន្តបុកម៉ូតូ បណ្ដាលឲ្យនារីរងគ្រោះរបួសធ្ងន់ នៅស្រុកឈូក

កំពត: នៅវេលាម៉ោង ៩និង៥៥នាទីព្រឹក ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ មានករណីរថយន្តបុកម៉ូតូ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៤១ ចន្លោះគឺឡូម៉ែត្រ ៨៨-៨៩ ភូមិត្រពាំងបី ឃុំត្រពាំងបី ស្រុកឈូក ខេត្តកំពត។

រថយន្តបង្កម៉ាក់ FORTUNER ពាក់ស្លាកលេខ ភ្នំពេញ 2AX-9913 អ្នកបើកបរឈ្មោះ សែម វីបុត្រ ភេទប្រុស អាយុ ៤១ឆ្នាំ មុខរបរជាទាហាន រស់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ ថា រ័ត្នចាន់ណាក់ ភេទស្រី អាយុ ១៨ឆ្នាំ រស់នៅភូមិត្រពាំងគគី ឃុំល្បើក ស្រុកឈូក ខេត្តកំពត បើកបរម៉ូតូ ពាក់ស្លាកលេខ កែប 1A-3457 ។

ដំណើររឿង៖ មុនពេលកើតហេតុរថយន្ត និងម៉ូតូ ធ្វើដំណើរស្របទិសគ្នាពីជើងទៅត្បូង លុះមកដល់ចំណុចខាងលើ ស្រាប់តែបុកម៉ូតូពីក្រោយ បណ្ដាលឲ្យនារីមា្នក់រងរបួសធ្ងន់ រីឯរថយន្តធ្លាក់ចិញ្ចើមផ្លូវរងការខូចខាត។

មូលហេតុ៖ រថយន្តបើកលឿនជាន់ហ្រ្វាំង រួចរេចង្កូតបុកម៉ូតូពីក្រោយ។

ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងខាងលើ ធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុក នៅការិយាលយ័ចរាចរណ៍ផ្លូវគោកស្រុកឈូក រង់ចាំធ្វើការដោះស្រាយទៅតាមនីតិវិធី ចំណែកអ្នករងរបួស ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់