ព័ត៌មានជាតិ

ជនជាតិវៀតណាមជាច្រើននាក់ ត្រូវកម្លាំងជំនាញបណ្ដេញទៅប្រទេសដើមវិញ

មណ្ឌលគិរីៈ កាលពីវេលាម៉ោង ១៦ និង ៤០នាទី ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងជំនាញបានធ្វើការបណ្តេញចេញជនជាតិវៀតណាមចំនួន ៧នាក់ ទៅឲ្យភាគីខាងវៀតណាម តាមប៉ុស្តិ៍នគរបាល
ច្រកទ្វារទ្វេភាគីឡាប៉ាខេ (កម្ពុជា) និងប៉ុស្តិ៍ច្រកទ្វារទ្វេភាគីឡាវាំងញៀវ (វៀតណាម) ពាក់ព័ន្ធនឹងករណីចូលមកព្រះរាជាណាចក្រកម្ពុជា ដោយគ្មានលិខិតអនុញ្ញាត។

ជនជាតិវៀតណាមទាំង៧នាក់រួមមាន៖
១/ឈ្មោះ ឡេ កុងដាយ ភេទប្រុស អាយុ ៤១ ឆ្នាំ រស់នោឃុំឡុងសឹង ស្រុកហ្វឡុក ខេត្តជឿធានវេ ប្រទេសវៀតណាម។
២/ឈ្មោះ ង្វៀង តុងយ៉ុង ភេទប្រុស អាយុ ៤៨ ឆ្នាំ រស់នៅឃុំឡុងសឹង ស្រុកល្វាឡុក ខេត្តធីរៀនវេ ប្រទេសវៀតណាម។
៣/ឈ្មោះ ម៉ៅ ង៉ុកវាំង ភេទប្រុស អាយុ ៤៥ ឆ្នាំ រស់នៅឃុំប៊ិញចូវ ស្រុកសៀមម៉ុក ខេត្តបារៀវង់តាវ ប្រទេសវៀតណាម។
៤/ឈ្មោះ ឡេ ង់អាន់ទូ ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅឃុំតាំងឡាយ ស្រុកតាំងឡាយ ខេត្តយ៉ាឡាយ ប្រទេសវៀតណាម។
៥/ឈ្មោះ ហិ ង៉ុកទឹង ភេទប្រុស អាយុ ៣១ ឆ្នាំ រស់នៅខណ្ឌជីឡឹក ក្រុងឃ្លីតូ ខេត្តយ៉ាឡាយ ប្រទេសវៀតណាម។
៦/ឈ្មោះ ង់ ឌិនទៀង ភេទប្រុស អាយុ ៣៦ ឆ្នាំ រស់នៅឃុំធីបាំង ស្រុកកៀធី ខេត្តជឿ ធានវេ ប្រទេសវៀតណាម។
៧/ឈ្មោះ ដូ វ៉ាន់លិន ភេទប្រុស អាយុ ៣១ ឆ្នាំ រស់នៅភូមិទី១ សង្កាត់វិនសិន ស្រុករឿងស៊ន់ ខេត្ថថាញ់ហេ ប្រទេសវៀតណាម៕

មតិយោបល់