តាកែវៈ នៅរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩នេះ ប្រជាពលរដ្ឋក្នុងខេត្តតាកែវ បានសំណូមពរទៅលោក សុខ សំណាង ស្នងការនគរបាលខេត្ត មេត្តាជួយជំរុញមន្ត្រី តាមអធិការស្រុកនីមួយៗ ដែលស្ថិតនៅក្រោមឱវាទរបស់លោក ពង្រឹង និងទប់ស្កាត់បទល្មើស ក្នុងមូលដ្ឋាន ដូចជាបញ្ហាចោរលួចគាស់ផ្ទះ រោងចក្រជាដើមផង។
មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា ហាក់បីដូចជា ជនសង្ស័យធ្វើសកម្មភាព លួចជាញឹកញយ សូម្បីតែពន្ធដារខេត្តតាកែវ ផ្ទះលោកមេប៉ុស្តិ៍ក្នុងស្រុកសំរោង ក៏លោកចោរមិនខ្លាចញញើតទាល់តែសោះ ធ្វើឲ្យពួកគាត់រស់នៅក្នុងភូមិ មានការព្រួយបារម្ភយ៉ាងខ្លាំង។
ពលរដ្ឋសង្ឃឹមលោកស្នងការ នឹងចាត់វិធានការឲ្យមានការល្បាត ក្នុងមូលដ្ឋានជាច្រាំ ដើម្បីទប់ស្កាត់បទល្មើសផ្សេងៗ កុំឲ្យពួកគាត់ដេកមិនលក់បក់មិនល្ហើយ ជៀសវាងទុកឲ្យពលរដ្ឋរិះគន់រឿងដដែលៗ ទៅលើអាជ្ញាធរថា គ្មានសមត្ថភាព រក្សាសន្តិសុខបែបនេះ៕
មតិយោបល់