ព័ត៌មានជាតិ

(មានវីដេអូ) ចុះរដ្ឋបាលទីតាំងសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀន ឃាត់មនុស្ស២០នាក់

ភ្នំពេញៈ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខចុះធ្វើរដ្ឋបាលទីតាំងសង្ស័យ
ពាក់ព័ន្ធនឹងគ្រឿងញៀន ឃាត់ខ្លួន​ជនសង្ស័យ​២០នាក់ ដកហូតសម្ភារប្រើប្រាស់មួយចំនួន​ កាលពីវេលាម៉ោង១០៖៣០នាទី ព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦ នៅក្រុមទី១០ និង១១ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

លោកវរសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌបានឲ្យដឹងថា ការចុះធ្វើរដ្ឋបាលនេះ ដោយមានការណែនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ស្នងការរាជធានីភ្នំពេញ ដោយ​ឃាត់ខ្លួនជនសង្ស័យ​ចំនួន​២០នាក់​ និង​ដកហូតវត្ថុ​តាង​មាន​ឧបករណ៍ជក់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្ន ជន​សសង្ស័យ​ខាងលើត្រូវ​បាន​ការិយាល័យជំនាញធ្វើតេស្តរកសារធាតុញៀន ដើម្បី​អនុវត្តន៍តាមនីតិវិធី​៕

មតិយោបល់