តូក្យូ៖ ក្រសួងការបរទេសជប៉ុន បានប្រកាសឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ជប៉ុន និងចិន នឹងពិភាក្សាគ្នាជាលើកដំបូងទៅលើផ្នែកសន្ដិសុខសម្រាប់រយៈពេល ៤ឆ្នាំ នៅក្នុងទីក្រុងតូក្យូ នាចុងខែនេះ ដែលនេះជាសញ្ញាថ្មីមួយបង្ហាញពីទំនាក់ទំនងល្អឡើងវិញរវាងប្រទេសទាំងពីរ បន្ទាប់ពីកើតមានជម្លោះដែនកោះ។
សារព័ត៌មាន Channel News Asia បានចុះផ្សាយថា កិច្ចពិភាក្សារវាងប្រទេសមហាអំនាវសេដ្ឋកិច្ចលំដាប់ទី២ និងទី៣ នេះ ត្រូវបានធ្វើឡើងក្រោយពេលមានការខាតបង់ជាទៅជាច្រើនទៅលើជម្លោះដែនកោះ ដែលនាំឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ ដូច្នេះហើយទើបប្រទេសទាំងពីរបានសម្រេចរៀបចំកិច្ចប្រជុំដើម្បីពិភាក្សាគ្នា។
គួរបញ្ជាក់ផងដែរថា នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe និងប្រធានាធិបតីចិន លោក Xi Jinping បានជួបគ្នាជាលើកដំបូងកាលពីខែវិច្ឆិកា ឆ្នាំ ២០១៤ នៅក្នុងកិច្ចប្រជុំ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC)៕
មតិយោបល់