ព័ត៌មានជាតិ

នោះគេចទៅណារួច!!!

ភ្នំពេញ: នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង៣និង០៥នាទី ត្រង់ចំណុចផ្លូវបំបែកវត្តឬស្សីសាញ់ ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ ទុយ ប៊ុនណា ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ទីលំនៅបច្ចុប្បន្នស្នាក់នៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យកក្រាមពណ៌សថ្លាចំនួន០៦កញ្ចប់ថង់ធំល្មម, ម៉ូតូ០១ គ្រឿង ,ជញ្ជីងថ្លឹងថ្នាំញៀនចំនួន ០១,ទូរស័ព្ទដៃ០១គ្រឿង ,បារី ០៣កញ្ចប់ ,កាបូបលុយ ០១ និងកាបូបស្ពាយ០១។

ហេតុការណ៍៖ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង២និង០០នាទី កម្លាំងផ្នែកសណ្តាប់ធ្នាប់-ចរាចរណ៍ ផ្នែកអន្តរាគមន៍ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានដាក់គោលដៅអនុវត្តន៍រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនៅគោលដៅលេីផ្លូវបំបែកឬស្សីសាញ់ ស្ថិតក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ លុះដល់វេលាម៉ោង៣និង០៥នាទី ថ្ងៃខែឆ្នាំដដែល ក៏មានជនសង្ស័យចំនួន០១នាក់៖ ឈ្មោះ ទុយ ប៊ុនណា ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ ជិះម៉ូតូ០១គ្រឿង ឆ្លងកាត់គោលដៅខាងលើ ដោយមានការសង្ស័យ សមត្ថកិច្ចយើងក៏បានហៅឲ្យឈប់ម៉ូតូ ធ្វើការត្រួតពិនិត្យឆែកឆេររកឃើញក្រាមពណ៌សថ្លាចំនួន០៦កញ្ចប់ថង់ធំល្មម (តម្លៃ៥០០ដុល្លារអាមេរិក) នៅក្នុងកាបូបស្ពាយរបស់ជនសង្ស័យ ហើយសមត្ថកិច្ចយើងឃាត់ខ្លួនជនសង្ស័យខាងលើ រួមនឹងវត្ថុតាង យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវិធីច្បាប់ ៕

 

មតិយោបល់