ព័ត៌មានជាតិ

ម៉ាទឹកកក4 ថង់ ទូរស័ព្ទដៃ6 គ្រឿង ម៉ូតូចំនួន 02 គ្រឿង រថយន្តម៉ាក toyota hillux vigo ១គ្រឿងត្រូវសម្ថកិច្ចឃាត់

បាត់ដំបង: ដោយមានការចង្អុលបង្ហាញ ពីឯកឧត្តមឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និង ការដឹកនាំបញ្ជាពីលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលស្រុកសំពៅលូន ។
នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០១៩ វេលាម៉ោង២និង២០នាទី នៅចំណុចក្រុមទី7 ភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន បានចុះប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនហាមឃាត់ខុសច្បាប់ ចំនួន 01 ករណី ឃាត់ខ្លួនជនសង្ស័យចំនួន 04 នាក់ : 1-ឈ្មោះ បេន ប៊ុនសៀន ហៅ ឌៀន ភេទប្រុស អាយុ 22 ឆ្នាំ មានទីលំនៅភូមិទួលជ្រៃ ឃុំសំពៅលូន ស្រុកសំពៅលូន , 2-ឈ្មោះ សុខ សំបូរ ភេទប្រុស អាយុ 34 ឆ្នាំ មានទីលំនៅភូមិវាលវង់ ឃុំតាស្តា ស្រុកសំពៅលូន , 3-ឈ្មោះ មិន មឿន ភេទប្រុស អាយុ 36 ឆ្នាំ , 4- ឈ្មោះ ស៊ីម ក្រឹម ហៅ វ៉ាន់ ភេទប្រុស អាយុ 26 ឆ្នាំ អ្នកទាំងពីរ មានទីលំនៅភូមិអូរចំណិប ឃុំតាស្តា ស្រុកសំពៅលូន ដកហូតវត្ថុតាង ÷
– ថ្នាំញៀនម៉ាទឹកកក ចំនួន 04 ថង់
– ទូរស័ព្ទដៃចំនួន 06 គ្រឿងចាស់ (ខូច ចំនួន 01 គ្រឿង )
– ម៉ូតូចំនួន 02 គ្រឿង
– រថយន្តម៉ាក toyota hillux vigo ចំនួន 01គ្រឿង
– កាំបិតវែង ចំនួន 03 ដើម , កាំភ្លើងកែច្នៃបាញ់គ្រាប់កង់ចំនួន 01 ដើម
– ថង់សម្រាប់ច្រកគ្រឿងញៀនលក់មួយចំនួន និង សម្ភារ:សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន
បច្ចុប្បន្ន ជនសង្ស័យ និង វត្ថុតាង កម្លាំងសមត្ថកិច្ចយើង បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត បាត់ដំបង ចាត់ការតាមនីតិវិធីច្បាប់ ៕

 


_______________________

មតិយោបល់