ព័ត៌មានជាតិ

បុរសម្នាក់ស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័មករណី…

សៀមរាប: នៅ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០១៩
ម៉ោង ១និង ៥៩នាទី មានករណីគ្រោះថ្នាក់
ចរាចរណ៍ត្រង់ចំណុច ស្ថិតក្នុង ភូមិកកោះឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប
លើផ្លូវជាតិលេខ៦ ។
មានរថយន្តម៉ាកSIENA XLEពណ៌សពាក់ស្លាកលេខភ្នំពេញ 2AN- 8397ផលិតឆ្នាំ2004ប្រភេទគ្រួសារអ្នកបើកបរមិនស្គាល់អត្តសញ្ញាណរត់គេចខ្លួន
(ទិសដៅពីលិចទៅកើត) ។
បានបុកម៉ូតូម៉ាកហុងដាឌ្រីមC110ពណ៍ស្លែពាក់ស្លាកលេខសៀមរាប1M-6196 ផលិតឆ្នាំ 2002
បើកបរដោយឈ្មោះ សំ ដៀង ភេទប្រុសអាយុ៥៤ឆ្នាំ មានទីលំនៅ ភូមិក្របីរៀល ឃុំគោកធ្លកក្រោម
ស្រុកជីក្រែង ខេត្តសៀមរាប (ទិសដៅពីកើតទៅលិចបត់ឆ្វេង)
បណ្តាលឲ្យស្លាប់០១នាក់ឈ្មោះ សំ ដៀង ។
ចំណែកអ្នកបើកបរក្រោយពីគ្រោះថ្នាក់គេចខ្លួនបាត់។
មូលហេតុ: អ្នកបើកបរម៉ូតូបត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន ក្រោយកើតហេតុកម្លាំងជំនាញបានចុះវាស់វែងនៅកន្លែងកើតហេតុ ហើយ
ប្រគល់សាកសពជូនក្រុមគ្រួសារធ្វើ
បុណ្យតាមប្រពៃណី៕

 

មតិយោបល់