ព័ត៌មានជាតិ

ករណីឆ្លងចរន្តអគ្គិសនីឆេះផ្ទះ ១ខ្នង សរុបទឹកប្រាក់ជិត ៤ម៉ឺនដុល្លារ នៅស្រុកស្ទឹងត្រង់

កំពង់ចាម: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ២២ និង៣០នាទី
ក្រោយពីទទួលបានព័ត៌មានថាមានអគ្គិភ័យឆេះផ្ទរបស់ប្រជាពលរដ្ឋភ្លាម លោក វរសេនីយ៍ឯក ប៉ាក ជាត បានដឹកនាំកម្លាំងនគរបាលនិងរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ចុះជួយអន្តរាគមន៍ពន្លត់អគ្គិភ័យមួយដែលបានឆាបឆេះផ្ទះមួយខ្នង បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ស្ថិតនៅភូមិគីឡូ១០ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

មន្ត្រីនគរបាលស្រុកស្ទឹងត្រង់ បានឲ្យដឹងថា ៖ ម្ចាស់ផ្ទះឈ្មោះ ផៃ ភឿន ភេទប្រុស អាយុ ៤៦ឆ្នាំ ទីលំនៅភូមិគីឡូ១០ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

ករណីនេះបណ្តាលឲ្យខូចខាតរួមមាន៖ ឆេះផ្ទះមួយខ្នង (ផ្ទះតៀម)ទំហំ ១៨ម៉ែត្រ គុណ ៦ម៉ែត្រធ្វើពីឈើរប្រក់ដែក ឆេះខូចខាតទាំងស្រុង ។ ១.ម៉ូតូចំនួន ០២គ្រឿង។ ២.គ្រឿងក្រអូប គិតជាប្រាក់ប្រហែល ២៥,០០០ $ (ពីរម៉ឺនប្រាំពាន់ដុល្លាអាមេរិច) ។
៣.ថ្នាំបាញ់ស្មៅ និងស្វាយចន្ទី គិតជាប្រាក់ប្រហែល ១០,០០០$ (មួយម៉ឺនដុល្លាអាមេរិច) ។ ៤.អីវ៉ាន់ចាប់ហួយប្រហែល ១០,០០០$ (មួយម៉ឺនដុល្លាអាមេរិច) ។

ប្រភពដដែលបានបន្តទៀតថា ៖ ករណីខាងលើនេះ មិនបណ្ដាលឲ្យប៉ះពាល់ដល់អាយុជីវិតមនុស្សទេ។

គួរបញ្ជាក់ផងដែរថា ក្នុងការពន្លត់អគ្គិភ័យ កម្លាំងនគរបាល បានប្រើប្រាស់រថយន្តចំនួន ០២គ្រឿង-រថយន្តរបស់អធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់០១គ្រឿង និងរថយន្តរបស់ក្រុមហ៊ុន ឡុង ស្រេង ចម្ការកៅស៊ូបឹងកេត០១គ្រឿង ដោយប្រើអស់ទឹកចំនួន ៤ស៊ីទែន ៕

មតិយោបល់