ព័ត៌មានជាតិ

រដ្ឋមន្ត្រី​ទី​១ ស្កុត​ឡេន អាច​នឹង​លាលែង​ពី​តំណែង​

CNN៖ លោក Alex Salmond នៅ​ថ្ងៃ​សុក្រ​ទី​១៩​ខែកញ្ញា​នេះ បាន​និយាយថា លោក​នឹង​លាឈប់​ពី​តំណែង​រដ្ឋមន្ត្រី​ទី​១​របស់​ប្រទេ​សស្កុត​ឡេន បន្ទាប់​ពី​លទ្ធផល​ប្រជាមតិ​ទាមទារ​ឯករាជ្យ​ពី​អង់គ្លេស​មិនបាន​សម្រេច​។​

alex-_salmond

​រដ្ឋ​មន្ត្រី​រូប​នេះ បាន​បន្តទៀតថា លោក​ប្រហែល​ជា​នឹង​លាឈប់​ពី​ប្រធាន​គណៈបក្ស​ជាតិ​ស្កុត​ឡេន​ផងដែរ ព្រោះថា លោក​ប្រហែល​ជា​មិន​អាច​បន្ត​តំណែង​ទៀត​បាន​។​

“​សម្រាប់​តំណែង​ជា​ប្រធាន​គណបក្ស ប្រហែលជា​នឹង​លាឈប់​ផងដែរ ប៉ុន្តែ​សម្រាប់​ការទាមទារ​ឯករាជ្យ​នោះ​គឺ​នៅតែ​បន្ត បើ​ទោះ​បើ​ជា​មិន​មាន​វត្តមាន​លោក​ក្ដី​”៕​

មតិយោបល់